ឧត្តមសេនីយ៍ឯក ស្រី ឌឹក អញ្ជើញបិទបញ្ចប់ការហាត់ក្បាច់គុន កងយោធពលខេមរភូមិន្ទ នៅវរសេនាតូចអន្តរាគមន៍លេខ៣៩១ របស់ទីបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៩

ចែករំលែក៖

ខេត្តព្រះវិហារ÷នៅព្រឹកថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនក្បាច់គុនកងយោធពលខេមរភូមិន្ទ ដែលមានសិក្ខាកាម ១៣៥នាក់ នៅវរសេនាតូចអន្តរាគមន៍លេខ៣៩១ របស់ទីបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៩។

ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ស្រី ឌឹក បានសំណេះ សំណាលសួរសុខទុក្ខ និងផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវមានទស្សនៈស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគាំទ្រការពារបិតាស្ថានិកសន្តិភាព សម្តេច តេជោ ហ៊ុន សែន អតីតៈនាយករដ្ឋមន្ត្រី និងការពាដាច់ខាត នាយករដ្ឋមន្ត្រីស្របច្បាប់ ប្រសូតចេញពីការបោះឆ្នោតជ្រើសតាំងរបស់ប្រជាជន គឺសម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងហ៊ានធ្វើពលិកម្មគ្រប់ បែប យ៉ាងដើម្បីបុព្វហេតុជាតិ មាតុភូមិ នៃយើង។ 

ពេលត្រឡប់ទៅកាន់អង្គភាពដើមវិញ ត្រូវយកចំណេះដឹង ដែលខ្លួនបានសិក្សារៀនសូត្រ ពីសាលាហ្វឹកហ្វឺន ប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង និងជាគម្រូ ក្នុងការបំពេញភារកិច្ចសម្រេចបានជោគជ័យ តាមបទបញ្ជារបស់ថ្នាក់លើប្រគល់ឲ្យ ត្រូវខិតខំអនុវត្តហ្វឹកហាត់រំលឹកមេគុននីមួយៗឲ្យត្រូវតាមច្បាប់ក្បួន ពង្រឹកកាយសម្បទាអត្តពលកម្មឲ្យបានរឹងមាំដោយខ្លួនឯងផ្ទាល់ និងគោរពវិន័យ បទបញ្ជា របស់មេបញ្ជាការឱ្យបានម៉ឺងម៉ាត់ ត្រូវពង្រឹងសាមគ្គីភាពរវាងមិត្តរួមអាវុធ សាមគ្គីល្អជាមួយបងប្អូនរួមជំនាន់ ចៀសវាងដាច់ខាត នូវបទល្មើសនានា ដែលខុសនឹងច្បាប់រដ្ឋ ជាពិសេសត្រូវចៀសវាងដាច់ខាត ចំពោះបញ្ហាគ្រឿងញៀន ចូលរួមយ៉ាងសកម្មក្នុងចលនា ប្រលងប្រណាំងបង្កើនស្នាដៃជូនអង្គភាពនិងបុគ្គល ដោយត្រូវយកចិត្តទុក ហ្វឹកហាត់នូវចំណេះទាំងនោះឲ្យស្ទាត់ជំនាញ និងមានគុណភាពខ្ពស់ ជាពិសេសមុខវិជ្ជាក្បាច់គុន កងយោធពលខេមរភូមិន្ទ  ដើម្បីអភិរក្សរក្សាស្នាដៃកេរ្ត៍ដំណែល របស់បុព្វបុរស នៃយើងដែលបានចងក្រង និងបន្សល់ទុក ឲ្យបានគង់វង់ ទោះបច្ចុប្បន្នកំពុងស្ថិតក្នុងសម័យបច្ចេកទេសអាវុធយុទ្ធភ័ណ្ឌទំនើបក៏ដោយ និងដើម្បីចូលរួមប្រលងប្រណាំងថ្នាក់ជាតិបង្កើនស្នាដៃជូនអង្គភាពនាថ្ងៃអនាគតផងដែរ។

ឧត្តមសេនីយ៍ឯក ក៏បានកោតសរសើរដល់គ្រូយោធាចារ្យ ដែលមកពីរកងពលតូចលេខ៤១ ដែលបានជួយបង្ហាត់បង្រៀនរយ:ពេល៤៥ថ្ងៃតែជាក់ស្តែងការហាត់បានតែ៣២ថ្ងៃ ស្មើរនិង២២៤ម៉ោងប៉ុណ្ណោះ និងអរគុណដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលខិតខំប្តេជ្ញា យកចិត្តទុកដាក់ រៀនសូត្រ ក្នុងរយៈពេលខ្លីរហូតទទួលបានជោគជ័យ ។ 

ជាចុងបញ្ជាប់ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានឧបត្ថម្ភថវិកាជូនសិក្ខាកាមចំនួន១៣៥នាក់ ក្នុង១នាក់ទទួលបានថវិកា២០.០០០រៀល និងជូនគ្រូយោធាចារ្យ៦នាក់ក្នុង១នាក់ទទួលបានថវិកា៥០០.០០០រៀល បន្ថែមពីលើនោះឧត្តមសេនីយ៍ទោ ដួង ច័ន្ទ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ បានឧបត្ថម្ភថវិកា ២០.០០០០រៀល ជូនដល់គ្រូយោធាចារ្យ ទុកសម្រាប់ធ្វើដំណើរវិលទៅបម្រើការនៅអង្គភាពវិញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print