ភ្នំពេញ: ស្រី្តម្នាក់រងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ខណៈដេីរតាមដងផ្លូវត្រូវបានបុរសជនជាតិចិនបេីករថយន្តបុកខ្ទៀតជាច្រើនម៉ែត្រ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង៨:៤៥នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ទល់មុខបុរីជារី ចំណុចភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញស្រី្តរងគ្រោះ ធ្ធ្វើដំណើរដោយថ្មើរជេីងតាមដងផ្លូវពីជេីងមកត្បូងស្រាប់តែឃើញរថយន្តម៉ាកតូយ៉ូតាកាមរី ហាយប្រ៊ិតពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2M-8889 បេីកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរស្របទិសគ្នាពីជើងមកត្បូងក្នុងល្បឿនលឿនរួចហើយក៏ទៅបុកជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យផ្លោងខ្ទា
តជាច្រើនម៉ែត្រសន្លប់ស្ដូកស្ដឹងនៅនឹងកន្លែងកេីតហេតុភ្លាមៗនោះផ្អើលពលរដ្ឋ នាំគ្នាំរត់ទៅស្ទាក់ឃាត់អ្នកបើករថយន្តទុកនឹងជួយសង្គ្រោះស្រី្តរងគ្រោះបឋមបន្ទាប់មកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗនៅទីតាំងខាងលើក៏ទាក់ទងហៅរថយន្តសង្រ្គោះ៧១១កងពលតូចលេខ៧០មកដឹកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃហៅមន្ទីរពេទ្យព្រះកុសមៈ ចំណែកអ្នកបើករថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកប៉ុស្តិ៍ដើម្បីសួរនាំ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍សហការជាមួយសមត្ថកិច្ចមូលដ្ឋានចុះមកយករថយន្តបង្ក និងអ្នកបើកបរទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ