ខេត្តកំពង់ចាម÷ ផ្ទះប្រជាពលរដ្ឋនៅខ្នងដែលមានទំហំ ៦x៧ ម៉ែត្រ ធ្វើឣំពីឈើប្រក់ក្បឿងជញ្ជាំងស័ង្កសី បានឆាបឆេះ នៅវេលាយប់ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៥ នៅភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយសមត្ថកិច្ចអះអាងថា មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។
សមត្ថកិច្ចនគរបាលបានដឹងថា នៅវេលាម៉ោង ២៣និង ៥០នាទី ថ្ងៃកើតហេតុ មានករណីឣគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ដែលមានម្ចាស់ឈ្មោះហន ញិល ភេទ ប្រុស ឣាយុ៥៣ឆ្នាំ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកអធិការនគរបាលស្រុកបាធាយ បានចេញរថយន្ត ១គ្រឿងដើម្បីអន្តរាគមន៍ ។
ប្រភពដដែលបានបញ្ជាក់ថា ករណីនេះម្ចាស់ផ្ទះ និងប្រជាពលរដ្ឋក្នុងភូមិ បានជួយពន្លត់ និងសមត្ថកិច្ចប្រើប្រាស់អស់ទឹក១ស៉ឺទែនទើបពន្លត់បាន។
ប៉ុន្តែយ៉ាងណាក៏ដោយក្នុងករណីនេះ ធ្វើឱ្យមានការខូច ខាតឆេះផ្ទះអស់១ខ្នង ទំហំ ៦x៧ម៉ែត្រ ធ្វើឣំពីឈើប្រក់ក្បឿង ជញ្ជាំងស័ង្កសី ស្រូវ៤តោន-ម៉ាសុីនបូមទឹក២ គ្រឿង-ប្រេងម៉ាស៊ូត១ប៊ីដុង,ប្រេងសាំង១ប៊ីដុងផងដែរ៕