ភ្នំពេញអា÷ ព្រឹកថ្ងៃទី២១ ខែកុម្ភៈឆ្នាំ ២០២៥ អាកាសចរណ៍សុីវិលកម្ពុជា រៀបចំលំហាត់ សមយុទ្ធទ្រង់ទ្រាយធំ AIRPEX-23 ដើម្បីជាបទពិសោធន៍ និងចំណេះ ដឹងលើ ការងារជួយសង្រ្គោះជនរងគ្រោះ នៅពេលមានឧបទ្ទវហេតុធ្លាក់យន្តហោះកេីតឡេីង ។
គេសង្កេតឃើញថា ក្មុងសកម្មភាពលំហាត់មាន ការដុតប្រេង និងកង់ឡានចាស់ៗ បង្កើតបានជាអណ្តាតភ្លើងសន្ធោសន្ធៅ (ជាសិប្បនិម្មិតនៃការធ្លាក់យន្តហោះ) នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងនោះក៏មានការចល័តរថយន្តអគ្គិភ័យ រថយន្តសង្គ្រោះ ដោយមានការចូលរួមពីអាជ្ញាធរដែនដីសាលារាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ មន្ទីរពេទ្យនានា ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន SCA/CAMS និងក្រុមហ៊ុនចរាចរណ៍ដែនអាកាស CATS ។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា លំហាត់សមយុទ្ធនេះ រៀបចំឡើងដើម្បីជាបទពិសោធន៍ និងចំណេះដឹងដល់ស្ថាប័ន ភ្នាក់ងារពាក់ព័ន្ធនានាលើការងារជួយសង្គ្រោះជនរងគ្រោះនៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះដែលអាចកើតមានជាយថាហេតុ។
គួរបញ្ជាក់ថា លំហាត់សមយុទ្ធទ្រង់ទ្រាយធំ AIRPEX-23 នេះ រៀបចំឡើង ដើម្បីជាបទពិសោធន៍ និងចំណេះដឹងដល់ស្ថាប័ន ភ្នាក់ងារពាក់ព័ន្ធនានា លើការងារជួយ សង្គ្រោះជនរងគ្រោះ នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះដែលអាចកើតមានជាយថាហេតុ។ ការធ្វើលំហាត់សមយុទ្ធនេះ ក៏នឹងមានការប្រកាសអាសន្នដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់ អាវុធ ក្រុមរថយន្តសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យនានា និងក្រុមពន្លត់អគ្គីភ័យដែលមានទីតាំងនៅក្នុងរាជធានី ភ្នំពេញផងដែរ ក្នុងនោះនឹងមានការដុតប្រេង និងកង់ឡានចាស់ៗ ដើម្បីបង្កើតបានជាអណ្តាតភ្លើង និង ផ្សែងខ្មួលខ្មាញ់ (ជាសិប្បនិម្មិតនៃការធ្លាក់យន្តហោះ) ដែលជាប្រធានបទក្នុងការធ្វើលំហាត់សមយុទ្ធនេះ៕