សប្តាហ៍ក្រោយ ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្រ្តីអង់គ្លេស ទៅវ៉ាស៉ីនតោន ជួបលោក ត្រាំ ពិភាក្សាអំពីអ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានផ្សាយថា នៅសប្តាហ៍ក្រោយនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងទទួលជួបមេដឹកនាំបារាំង និងចក្រភពអង់គ្លេស ស្របពេលដែលអឺរ៉ុប កំពុងព្យាយាមឆ្លើយតប ចំពោះគោលនយោបាយរបស់លោក ជុំវិញសង្រ្គាមអ៊ុយក្រែន។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ថា នៅថ្ងៃចន្ទសប្តាហ៍ក្រោយ លោក ដូណាល់ ត្រាំ នឹងទទួលស្វាគមន៍ ប្រធានាធិបតីបារាំង លោក Emmanuel Macron ហើយនៅថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Kier Starmer ក៏នឹងមកធ្វើទស្សនកិច្ចនៅសេតវិមាន ផងដែរ។ លោក Macron និងលោក Starmer បានជជែកតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឌីមៀ ហ្សេលេនស្គី ដោយលោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ អំពីភាពចាំបាច់នៃការធានាសន្តិសុខរឹងមាំ ដើម្បីធានាសន្តិភាពយូរអង្វែង នៅទ្វីបអឺរ៉ុបទាំងមូល។
ក្នុងសប្តាហ៍នេះ បណ្តាមេដឹកនាំអឺរ៉ុប បានកោះប្រជុំគ្នាជាបន្ទាន់ ចំពោះមុខក្តីបារម្ភថា លោក ត្រាំ កំពុងតែជំរុញកិច្ចចរចាសន្តិភាពជាមួយរុស្ស៉ី ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយគ្មានការចូលរួមពីអឺរ៉ុប និងអ៊ុយក្រែនផ្ទាល់៕

...

រូបថត​: Vietnamnet

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print