កងតូចថ្មើរជើងលេខ៤២ បន្តចាត់តាំងកម្លាំងចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ក្នុងបឹងទន្លេសាប

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ វរៈសេនីយ៍ឯក ពៅ ធុច មេបញ្ជាការរងជានាយសេនាធិការកងតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បានចាត់តាំងកម្លាំងចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងបឹងទន្លេសាបភូមិសាស្ត្រភូមិកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង់ ខេត្តសៀមរាប សហការជាមួយកម្លាំងជលផល ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ែន សំអុល នាយសេធិការរងកងពលតូចថ្មើរជើងលេខ៤២ បានចុះធ្វើសកម្មភាពបង្ក្រាបបទល្មើសជាក់ស្ដែង នៅចំណុចទីតាំងខាងលើប្រទះឃើញរបាំងសាច់អួនខុសច្បាប់ចំនួន ១របាំង ស្មើរនិង ៤២០ម និងចំរឹងចំនួន ២៨០ដើម រួមមាន៖ ១.កន្លែង ។

ជាលទ្ធផល កម្លាំងយើងបានធ្វើការរុះរើនិងបំផ្លាញទាំងស្រុងនៅនឹងកន្លែងរួមមាន៖ ចំរឹងចំនួន ២៨០ដើម សាច់អួនចំនួន ៤២០មែត្រ ។ បានបន្តល្បាតលើផ្ទៃទឹកជាក់ស្ដែងដោយធ្វើការសហការចាប់ដៃជាមួយកម្លាំងប្រចាំទិសឃុំកំពង់ឃ្លាំង កម្លាំងជលផល កងរាជអាវុធហត្ថ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print