ខ្សែប្រយុទ្ធ Kylian Mbappe បានមកដល់ទីក្រុង Caen ទឹកដីបារាំង
ដើម្បីលើកទឹកចិត្តដល់ក្លឹបផ្ទាល់ខ្លួនដែលកំពុងតែលេងអន់នៅក្របខ័ណ្ឌបារាំង Ligue 2
ភ្លាមៗក្រោយរកបាន៣គ្រាប់ឲ្យ Real Madridទម្លាក់ក្រុម Manchester City ចេញពីក្របខ័ណ្ឌ Champions League ។
កីឡាករសញ្ជាតិបារាំងវ័យ២៦ឆ្នាំMbappe គឺជាម្ចាស់ក្លឹបបាល់ទាត់SM Caen ដែលបច្ចុប្បន្នក្រុមនេះកំពុងប្រឈមមុខនឹង ការកាត់ចេញពីក្របខ័ណ្ឌទៅ២របស់បារាំងទៅលេងក្នុងក្របខ័ណ្ឌ ទី៣ជាលើកដំបូង ក្នុងរយៈពេល 41 ឆ្នាំចុងក្រោយ ដោយពួកគេកំពុងតែស្ថិតនៅក្នុងលេខរៀងបាតតារាងនិងត្រូវការ១១ពិន្ទុដើម្បីគេចចេញពីតំបន់គ្រោះថ្នាក់។
Mbappe បានទិញភាគហ៊ុនភាគច្រើននៅ Caen នៅរដូវក្តៅក្នុងតម្លៃ £12.6m។Mbappe បាននិយាយថា “វាពិតជាសំខាន់ណាស់សម្រាប់ខ្ញុំមកកាន់ទីនេះដើម្បីជួយគាំទ្រនិងលើកទឹកចិត្តក្រុមដែលកំពុងតែស្ថិតនៅក្នុងស្ថានការណ៍ដ៏លំបាក។ ខ្ញុំជឿជាក់លើគម្រោងការរបស់ក្លឹប ហើយក៏ជឿជាក់លើក្រុមទាំងមូលថានឹងអាចផ្លាស់ប្តូរឲ្យប្រសើរឡើង ដោយសារយើងមានអ្នកគាំទ្រច្រើន ហើយគ្នានអ្វីដែលយើងមិនអាចធ្វើទៅរួចនោះទេ។”
