ភ្នំពេញ ៖ សេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ថ្មីៗនេះសង្កេតឃើញមានផេកហ្វេកប៊ុកមួយឈ្មោះ Loemheng Vit Cambodia បានធ្វើការបង្ហោះវីដេអូចាស់ជុំវិញករណីឆក់កាបូបស្ពាយមិនបានសម្រច ប្រព្រឹត្តនៅចំណុចផ្លូវលេខ២១៧ ភូមិត្នោត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ មកធ្វើការផុសឡើងវិញនាំឱ្យសាធារណជនមានការយល់ច្រឡំ និងមានបំណងចង់បំពុលសង្គម។ កិច្ចការងារនេះសមត្ថកិច្ចបានបង្ក្រាប និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ តាំងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ មកម្ល៉េះ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឱ្យម្ចាស់ផេក ឬក៏ម្ចាស់គណនីហ្វេសប៊ុក ដែលយកករណីខាងលើមកបង្ហោះឡើងវិញនោះ ត្រូវបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់ បើពុំដូច្នោះទេសមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ ៕
ដោយ ៖ សិលា