ភ្នំពេញ ៖ លោក អ៊ុក សុវណ្ណារិទ្ធ វរៈចៅក្រមថ្នាក់លេខ៣ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងព្រះរាជក្រឹត្យដដែលនេះ ព្រះមហាក្សត្រក៏បានតែងតាំងលោក ឌិន ស៉ីវុទ្ធី អតីតប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ជាចៅក្រមតុលាការកំពូល។
សូមជម្រាបថា លោក អ៊ុក សុវណ្ណារិទ្ធ មុនត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង លោកជាចៅក្រមសាលាដំបូងខេត្តកណ្ដាល។
សូមបញ្ជាក់ថា ៖ ចៅក្រម និងព្រះរាជអាជ្ញា ២៣រូប រងវិន័យ និង ១រូបត្រូវបាន បណ្តេញចេញ ពីក្របខណ្ឌ ៕
ដោយ ៖ សិលា
...