ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា៖ រឿងជំនាញកាត់គ្រាប់បែកនិងបំបែកសាកសពគ្រាប់បែកតាមលក្ខណៈបច្ចេកទេស មានបទពិសោធន៍និងយល់ដឹងនីតិវិធីបច្ចេកទេស(SOP)ច្បាស់លាស់ណាស់ រីឯការបន់ស្រន់ទោះបីជាគ្មានចែងនៅក្នុងនីតិវិធីបច្ចេកទេសក៏ពិតមែន ប៉ុន្តែនៅតែជាប្រការចាំបាច់! ព្រោះថាដេីម្បី….. និងដេីម្បីព្រោះថា….នេះគេហៅថាបន់ស្រន់មន្តអាគមផ្សំជាមួយបច្ចេកទេស! (គ្រាន់តែនិយាយលេងសេីចប៉ុណ្ណោះ រីឯការពិតអញ្ចឹងមែនហ្នង! )។
គួរជម្រាបជូនថា កាលពីម្សិលមិញនេះ លោកអគ្គនាយកស៉ីម៉ាក់រូបនេះ ក៏បានឱ្យដឹងដែរថា សកម្មភាពបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៥!!
អ្នកប្រាជ្ញខាងបច្ចេកទេសអាវុធនិងសឹកសង្គ្រាម គិតគូរ កំណត់បច្ចេកទេសច្បាស់ថា កាំភ្លេីងធំបេីកាលណាបាញ់ចេញទៅហេីយ ធ្វេីយ៉ាងម៉េចឱ្យក្បាលគ្រាប់បុកឬធ្លាក់ទៅមុន(មុខ)បង្កផ្ទុះតែម្តង (ដាក់ក្បាលផ្ទុះខាងក្បាលគ្រាប់) តែនេះគ្រាប់បាញ់ចេញទៅហេីយបែរជាគូជគ្រាប់ធ្លាក់ទៅមុនក៏អត់ផ្ទុះតែម្តងទៅ! ។
នេះជាគ្រាប់កាំភ្លេីងធំប្រភេទ១៥៥មម ជាសំណល់សង្គ្រាមព្រំដែនកម្ពុជា-ថៃ នៅឆ្នាំ២០០៨! ពេលសង្គ្រាមនោះថៃបានបាញ់កាំភ្លេីងធំ១៥៥មម ស្រោចមកលេីកងកម្លាំងកងយោធពលខេមរភូមិន្ទដ៍អង់អាចក្លាហានរបស់យេីង!! អ្នកខ្លះថាមានបារមីលោកតាឌី ជួយដែរហ្នឹង!! ។ អញ្ចឹងបានថា អ្នកដឹងបានដឹង រីឯអ្នកមិនដឹង បានត្រឹមទាយរហូត!! ៕
ដោយ៖តារា