ខេត្តកំពង់ស្ពឺ៖សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន។
ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ៣០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនបានបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ ព័ន្ធករណីគ្រឿងញៀន ២ទីតាំងផ្សេងគ្នា។ ដោយស្ថិត នៅចំណុចបន្ទប់ជួល ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមនខេត្តកំពង់ស្ពឺ។
ជនសង្ស័យទី១ ៖ ឈ្មោះ ជុំចាន់ធឿន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ បង្រ្កាបនិងឃាត់ខ្លួន នៅចំណុចបន្ទប់ជួល ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងជនសង្ស័យទី២ ៖ ឈ្មោះ ហ៊ុន បូរិន្ទ ហៅ បូរ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ បង្រ្កាបនិងឃាត់ខ្លួន នៅចំនុចភូមិត្រពាំងគិន ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ដោយចាប់យកវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាត់ញៀន១កញ្ចប់(ទម្ងន់១.៧៧ក្រាម)
និង០១កញ្ចប់ទៀត(ទម្ងន់៤.០០ក្រាម),ទូរស័ព្ទចំនួន ០៦គ្រឿង(ខូច៣គ្រឿង),ម៉ូតូចំនួន ០២គ្រឿង ព្រមទាំងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនមួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕