កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំមិនធា្លប់មាន

ចែករំលែក៖

កូរ៉េខាងត្បូង កាលពីថ្ងៃទី១៨ ខែសីហា បានធ្វើសមយុទ្ធជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមកនៅជាប់ព្រំដែនកូរ៉េខាងជើង ។ សកម្មភាពខាងលើបង្ករការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចកូរ៉េខាងជើងតប់តវិញ អាចធ្វើឲ្យតំបន់ទាំងមូលធ្លាក់ក្នុងសង្គ្រាម។

កងពលកាំភ្លើងធំកូរ៉េខាងត្បូង ប្រចាំនៅតំបន់ព្រំដែនបានដាក់ពង្រាយកាំភ្លើងធំ ៣០០ដើម ហើយបាញ់ប្រហារនៅក្នុងពេលតែមួយទៅកាន់ទិសដៅផ្សេងគ្នានៅក្នុងការធ្វើសមយុទ្ធជាប់ព្រំដែន ដែលធ្លាប់ប្រឈមមុខតានតឹងនាពេលកន្លងមក។

កម្លាំងជួរមុខរបស់កូរ៉េខាងត្បូងបានធ្វើសមយុទ្ធជាច្រើនលើកនាពេលកន្លងមក ហើយការធ្វើសមយុទ្ធកាលពីថ្ងៃទី១៨ ខែសីហា គឺជាសមយុទ្ធថ្មីបំផុត ក្រោយពេលដែលកូរ៉េខាងជើង បាញ់មីស៊ីលជាបន្តបន្ទាប់ទៅកាន់ដែនសមុទ្រ។

ការប្រើប្រាស់កាំភ្លើងធំរហូតដល់ទៅ ៣០០ដើមគឺ ជាសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំមិនធ្លាប់មាន ។ ការធ្វើសមយុទ្ធរបស់កូរ៉េខាងជើង កន្លងមកតែងតែធ្វើឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹងខ្លាំងឡើងៗ ហើយកូរ៉េខាងជើងបានគម្រាមកំហែងថា បើនិងកការវាយប្រហារទៅលើកូរ៉េខាងត្បូង ជាការឆ្លើយតប់ទៅនឹងការធ្វើសមយុទ្ធទាំងនោះ។

អំពីទ្រឹស្តីកូរ៉េទាំងពីរស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមដដែល ដោយការបញ្ចប់សង្គ្រាមកាលពីឆ្នាំ១៩៥៩-១៩៥៣តាមរយៈកិច្ចព្រមព្រៀងឈប់បាញ់តែប៉ុណ្ណោះ មិនមែនសន្ធិសញ្ញាសន្តិភាពនោះឡើយ។ ទាំងនោះហើយសង្គ្រាមនៅឧប្បទ្វីបកូរ៉េអាចផ្ទុះឡើងគ្រប់ពេលវេលា។ រាល់ការធ្វើសមយុទ្ធរបស់កូរ៉េខាងត្បូងត្រូវបានទីក្រុងព្យុងយ៉ាង ចាត់ទុកថា ជាការប៉ុនប៉នវាយប្រហារដណ្តើមគ្រប់គ្រងកូរ៉េខាងជើង។

ការធ្វើសមយុទ្ធរបស់កូរ៉េខាងត្បូង នាពេលនេះកើតឡើងចំពេលដែលឧប្បទ្វីបកូរ៉េកំពុងប្រឈមមុខតានតឹង ក្រោយពេលដែលកូរ៉េខាងត្បូង អនុញ្ញាត្តិឲ្យអាមេរិកដាក់មីស៊ីលការពារ THAAD នៅក្នុងទឹកដីកូរ៉េខាងត្បូង៕

1 (3) 1 (1) 1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print