ក្រសួងយុត្តិធម៌ ប្រកាសលក់ម៉ូតូ ដែលរឹបអូសពីបទល្មើសជិត ៥ពាន់គ្រឿង តម្លៃ ១២ម៉ឺនរៀលក្នុងមួយគ្រឿង ដូច្នេះ​សាធារណៈជនទាំងអស់អាចចូលរួមដេញថ្លៃបានដោយសេរី

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ ប្រកាសលក់ម៉ូតូ ដែលរឹបអូសពីបទល្មើស ជិត៥ពាន់គ្រឿង ដោយសាធារណៈជនទាំងអស់អាចចូលរួមដេញថ្លៃបានដោយសេរី តាមរយៈការដាក់ពាក្យស្នើសុំទៅក្រសួងយុត្តិធម៌។

បើតាម គណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង (គ.គ.ច.វ.) ដែលត្រូវបានបង្កើតឡើងស្របតាមប្រកាស រួមលេខ ១៩២ សហវ.ប្រក.អទច ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងយុត្តិធម៌ បានឱ្យដឹងថា គ.គ.ច.វ. នឹងធ្វើការ ដាក់ឱ្យដេញថ្លៃលក់ជាសាធារណៈនូវវត្ថុតាង/វត្ថុចាប់យកដែលជាសំណល់អេតចាយ រួមមាន ទោចក្រយានយន្ត សរុបចំនួន ៤,៥៤៤គ្រឿង របស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តព្រះសីហនុ។

សាធារណជន អាចចូលរួមដេញថ្លៃបានដោយត្រូវបំពេញសំណុំបែបបទ និង លក្ខខណ្ឌដូចមានចែងក្នុងសៀវភៅបន្ទុកដេញថ្លៃ។

សាលាដំបូងរាជធានីភ្នំពេញ មានការដាក់លក់ម៉ូតូ ចំនួនប្រមាណ ៤,០៧៦ គ្រឿង ដែលមានតម្លៃមូលដ្ឋានជាសរុប ១២២,២៨០ ដុល្លារអាម៉េរិក ចំណែកឯ សាលាដំបូងខេត្តព្រះសីហនុ មានចំនួនម៉ូតូប្រមាណ ៤៦៨ គ្រឿង ដែលមានតម្លៃ មូលដ្ឋាន ១៤,០៤០ ដុល្លារអាម៉េរិក ចាប់ផ្តើមបើកលក់ ​និងទទួលពាក្យស្នើសុំចា​ប់ពី ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១១:០0 នាទីព្រឹក

...

គួរបញ្ជាក់ផងដែរថា កន្លែងលក់ និងទទួលពាក្យស្នើសុំចូលរួមដេញថ្លៃគឺស្ថិតនៅអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៃ ក្រសួងយុត្តិធម៌ រៀងរាល់ថ្ងៃធ្វើការ ចាប់ពីម៉ោង ០៨:០០ នាទីព្រឹកដល់ម៉ោង ១២:០០ នាទី និង ថ្ងៃត្រង់ ចាប់ពីម៉ោង ០២:០០ នាទីរសៀលដល់ម៉ោង ០៥:០០ នាទីល្ងាច៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print