ភ្ភ្នំពេ៖ យុវជនម្នាក់បើកម៉ូតូបញ្រ្ចាសទិសត្រូវរថយន្តបើកឆ្លងផ្លូវទៅបុកបណ្ដាលឲ្យខ្ទាតបោកនឹងថ្នល់រងរបួសបាក់ជើងម្ខាងត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡើងនៅម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ទល់មុខច្រកចូលសាសាសង្កាត់ចោមចៅ២ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញជនរងគ្រោះបើកម៉ូតូម្នាក់ឯងម៉ាកហុងដាឌ្រីមសង់១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1LD-6123 បើកបបើកបញ្រ្ចាសផ្លូវក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែគេឃើញបុរសម្នាក់បេីកបររថយន្តម៉ាកតូយ៉ូតាCOROLLA ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2AE-1191 ធ្វើដំណើរចេញពីផ្លូវបេតុងក្នុងទិសដៅពីកេីតមកលិចរួមបត់ឆ្លងផ្លូវទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះខ្ទាតបោកក្បាលនឹងថ្នល់រងរបួដបាក់ជើងឆ្វេង ភ្លាមនោះដែរអ្នកបើករថយន្តបង្កបានបេីកទ្វារចុះរត់គេចខ្លួនទៅបាត់ទុករថយន្តចោលនៅកន្លែងកើតហេតុពលរដ្ឋធ្វើដំណើរមកឃើញបានទាក់ទងហៅរថយន្តសង្គ្រោះ៧១១មកដឹកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ ។
បន្ទាប់ពីកេីតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍វាស់វែងយករថយន្តបនឹងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបណ្ដោះអាសន្នរងចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ ជ្រោយពេជ្រ