នៅឆ្នាំ២០២៤! ខេត្តរតនគិរី មានផ្ទៃដីដាំដុះសរុបចំនួន ១៣២.២៨៨ ហិកតា

ចែករំលែក៖

ខេត្ត​រតនគីរី​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​ផេកហ្វេសប៊ុកផ្លូវការរបស់លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានបង្ហាញថា៖​ នៅឆ្នាំ២០២៤កន្លងទៅ ខេត្តរតនគិរី មានផ្ទៃដីដាំដុះសរុបចំនួន ១៣២.២៨៨ ហិកតា ក្នុង នោះរួមមាន៖

១.ផ្ទៃដីសម្រាប់ដំណាំស្រូវ មានចំនួន ៣៧.៤៥៩ ហិកតា បរិមាណផលទទួលបាន ជាមធ្យមក្នុង១ឆ្នាំ ៩៩.០៩៥ តោន ។
២.ផ្ទៃដីដំណាំសាកវប្បកម្ម(ឈើហូបផ្លែ) មានចំនួន ៨.៦០៩ ហិកតា បរិមាណផលទទួលបាន ២៦២.៩៩២តោន ។
៣.ដំណាំរួមផ្សំដូចជា ពោត ដំឡូង និងបន្លែ គ្រប់មុខ មានចំនួន ៣៥០ហិកតា បរិមាណផលទទួលបាន ៣៥៩តោន ។
៤.ផ្ទៃដីដំណាំឧស្សាហកម្ម (រយៈពេលខ្លី និងរយៈវែង) មានចំនួន ៨៥.៨៧០ ហិកតា បរិមាណផលទទួលបាន ៤៦៧.៤២០ តោន ។

...

ស្ថានភាពជញ្ជីងពាណិជ្ជកម្មខេត្ត តាមច្រកទ្វារព្រំដែនអន្តរជាតិ សម្រាប់រយៈពេល ១២ខែ ឆ្នាំ២០២៤ កន្លងទៅនេះ ខេត្តបាននាំចេញផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលរួមមានដូចជា៖ កៅស៊ូក្រែប ដំឡូងមី គ្រាប់ស្វាយចន្ទី សណ្តែកសៀង ម្រេច ចេកអំបូងលឿង ស្វាយ មៀន ម្ចាស់ ទៅកាន់ប្រទេសវៀតណាម មានបរិមាណសរុបប្រមាណជា ៧០.៦១០ តោន ស្មើនឹងទឹកប្រាក់ ៦១.៦០២.៣៥៣ ដុល្លារសហរដ្ឋអាមេរិក៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print