បង្ក្រាបទីតាំងសិប្បកម្មកែច្នៃ១កន្លែង ដែលគ្មានច្បាប់អនុញ្ញាត ស្ថិតភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា

ចែករំលែក៖

ខេត្តមណ្ឌលគីរី÷ បទល្មើសនៃការផលិតគ្រឿងសង្ហារឹមពីព្រៃឈើនៅក្នុងខេត្ត មណ្ឌលគិរី ត្រូវមន្ត្រីជំនាញបានបង្ក្រាបជាបន្តបន្ទាប់ ខណៈពួកឈ្មួញប្រព្រឹត្តបទល្មើសទាំងនោះ បានធ្វើសកម្មភាពកែច្នៃដឹកជញ្ជូនគ្រប់មធ្យោបាយ គ្រប់រូបភាព ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។ ទោះបីជាការកែច្នៃខំលាក់បំបាំង បំភាន់ភ្នែកសមត្ថកិច្ចយ៉ាងណាក៏ដោយ ប៉ុន្តែនៅពេលថ្មីៗនេះ សមត្ថកិច្ចនៅ តែបន្តចុះបង្ក្រាបទីតាំងកែច្នៃឈើ១កន្លែងទៀត ស្ថិតក្នុងភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥  ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានឆ្មក់ចូលបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើក្នុងលំនៅដ្ឋាន១កន្លែងរបស់ឈ្មោះ ញ៉ន រ៉ាន់ ភេទប្រុស សង្ស័យពីបទ÷សន្និធិផលអនុផលព្រៃឈើ និងបង្កើតរោងសិប្បកម្មកែច្នៃផលអនុផលព្រៃ ឈើ ដោយមិនមានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ត្រង់ចំណុចនិយាមកាលេខ(710946-1390677) នៅ ភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ប្រតិបត្តិការបង្ក្រាប ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី សហការជាមួយអាជ្ញាធរភូមិពូញ៉ាវ ឃុំមេម៉ង់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលមេម៉ង់ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ចុះត្រួតពិនិត្យ និងឆែកឆេចុះបង្ក្រាបទីតាំងកែច្នៃឈើនោះបានដោយជោគជ័យ។

...

សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងបទល្មើមួយចំនួនរួមមាន ម៉ូទ័រ(កាត់ ជ្រី ឈូស និងខាត់) ចំនួន ៦គ្រឿង ឈើអារប្រភេទលេខ១ (សុក្រម) ចំនួន ៧៦ដុំ/សន្លឹកស្មើនឹង ១ ៥០៧ (មួយម៉ែត្រត្រីគុណប្រាំរយប្រាំពីរ)។
ក្រុមការងារបានដឹកជញ្ជូនវត្ថុតាងយកមកថែរក្សា នៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ស្ថិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី ដើម្បីចាត់ការតាមនីតិច្បាប់ស្តីពីព្រៃឈើ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print