កងកម្លាំងមួកខៀវកម្ពុជាជិត១០០នាក់ ជាកងប្តូរវេនចេញទៅបំពេញបេសកកម្មក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល

ចែករំលែក៖

ភ្នំពេញ ៖ កងកម្លាំងមួកខៀវកម្ពុជាជិត១០០នាក់ ជាកងប្តូរវេនចេញទៅបំពេញបេសកកម្មក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល ខណៈកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៩៨ ធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាពក្រោយពីបញ្ចប់បេសកកម្ម ។ នេះជាការបញ្ជាក់ពីលោកឧត្តមសេនីយ៍ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ។

សូមបញ្ជាក់ថា ៖ កម្ពុជា បានបន្តបញ្ជូនកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៩៨ ជាកងទី៣ ចំនួន៩៨នាក់ ក្នុងនោះមាននារីចំនួន១៥នាក់ ជាកងប្ដូរ វេនចេញ ទៅបំពេញបេសកកម្ម ថែរក្សា សន្តិភាព នៅ អាហ្វ្រិកកណ្តាល ក្រោមក្របខណ្ឌប្រតិបត្តិការថែរក្សាសន្តិភាព នៃអង្គការ សហប្រជាជាតិ (UN)។ ខណៈកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៩៨ ជាកងទី២ បានធ្វើមាតុភូមិនិវត្តន៍វិញក្រោយបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិរយៈពេល១ឆ្នាំ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
អត្រាចូលរួមរបស់នារីក្នុងកងនេះស្មើ៤៦% លើសពីតម្រូវការរបស់ អ.ស.ប. ត្រឹម១៥%។
រយៈពេលកន្លងមកនេះ ! កម្លាំងមួកខៀវកម្ពុជា ពិតជាបានធ្វើនវានុវត្តចំណេះជំនាញក្នុងបរិបទនៃការ រស់នៅថ្មី និងសាមគ្គីភាព សហប្រតិបត្តិការ គោរពវិន័យល្អ និងភាពអង់អាចក្លាហានក្នុងការអនុវត្តតួនាទីរបស់ខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៃតំបន់ដែលខ្លួនបានចូលរួម។
នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីជាការលើកទឹកចិត្តដល់កងទ័មួកខៀវកម្ពុជា ដែលបានលះបង់កម្លាំងកាយ ចិត្ត ស្មារតី ជ្រោងទង់សន្តិភាព, លោកឧត្តមសេនីយ៍ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងជាមួយថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជាច្រើនរូបទៀតបានអញ្ជើញទទួលដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP)។
នាឱកាសនោះដែរ អគ្គនាយកស្តីទី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
ឧត្តមសេនីយ៍ទោ សែម រតនា បានថ្លែងថា ៖ ការបញ្ជូនកងកម្លាំងមួកខៀវចំនួន ៩៨នាក់នៅថ្ងៃនេះ គឺជាកងកម្ទេចគ្រឿងផ្ទុះ ចំពេលដែលអាហ្វ្រិកកណ្តាល កំពុងប្រទះនឹងការកើនឡើងនូវ វត្តមានភាគីប្រដាប់អាវុធដែលបានវាយប្រហារមកលើកងកម្លាំងរដ្ឋាភិបាល និងកងកម្លាំងសន្តិសុខជាតិ។ កងទ័ពមួកខៀវកម្ពុជា ទាំង៩៨រូប នឹងក្លាយជាសមាជិកគ្រួសារតែមួយរបស់អង្គការសហប្រជាជាតិ សម្រាប់បុព្វហេតុរួមគឺ សន្តិភាព និងមនុស្សធម៌ ដែល ជាការលះបង់ដើម្បីសង្រ្គោះ ដល់ប្រជាជន និងសាសន៍ដទៃ និងជាការ ចែករំលែកបទពិសោធន៍លើបណ្តាប្រទេសដែលកំពុងរងគ្រោះដោយជម្លោះ។
ឧត្តមសេនីយ៍ទោ សែម រតនា បានបន្តថា ៖ ការចេញទៅបំពេញបេសកកម្មមនុស្សធម៌របស់កងមួកខៀវកម្ពុជាទៅកាន់ប្រទេសអាហ្វ្រិកកណ្តាល បញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជា ក្នុងការលើកតម្កើង ស្មារតីធម្មនុញ្ញអង្គការសហប្រជាជាតិ និងជាតម្លៃរួមក្នុងការស្វែង រកសន្តិភាព និងអនាគតដ៏ប្រសើរសម្រាប់មនុស្សជាតិ។
លោកឡែកចំពោះកងដែលបានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ ត្រូវបានលោកឧត្តមសេនីយ៍ទោ សែម រតនា បានថ្លែងថា កងកម្លាំងដែលបានធ្វើមាតុភូមិនិវត្តន៍វិញ គឺបានបញ្ចប់បេសកកម្មរបស់ខ្លួន និងទទួលបានផ្លែផ្កាជាច្រើន និងជោគជ័យគ្រប់ភារកិច្ចដែលទីបញ្ជាការដ្ឋានអង្គការសហប្រជាជាតិប្រចាំអាហ្វ្រិកកណ្តាលដាក់ជូន គឺកម្លាំងយើងបានបំពេញការងារ នៅតំបន់បេសកកម្ម គឺចុះទៅកម្ទេចគ្រាប់ បោសសម្អាតគ្រឿងផ្ទុះ និងធ្វើការងារមនុស្សធម៌ជាច្រើនផងដែរ ដូចជាជួសជុល និងសាងសង់ស្ពាន និងចុះចែកសម្ភារសិក្សាដល់សិស្សានុសិស្សផងដែរ។
លោកឧត្តមសេនីយ៍ទោ បានលើកឡើងថា កម្លាំងរក្សាសន្តិភាពកម្ពុជាដែលបានវិលមកកាន់មាតុភូមិវិញប្រកបដោយសុវត្ថិភាព និងបានពាំនាំមកនូវជោគជ័យថ្មីៗបន្ថែមទៀត ជូនព្រះរាជាណាចក្រកម្ពុជា។ ផ្អែកតាមសកម្មភាព និងលទ្ធផលសម្រេចបានអាចវាយតម្លៃបានថាកម្លាំងមួកខៀវកម្ពុជា បានប្រើប្រាស់ជំនាញ វិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវខ្ពស់ ពង្រឹងសាមគ្គីភាព សហប្រតិបត្តិការ និងភាពអង់អាចក្លាហានក្នុងការអនុវត្តតួនាទីរបស់ខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៃតំបន់ដែលខ្លួនបានចូលរួម។ យើងក៏អាចវាយតម្លៃផងដែរថាកម្លាំងទាំងនេះពិតជាបានទទួលការហ្វឹកហ្វឺនជំនាញបច្ចេកទេសត្រឹមត្រូវតាមនិយាមរបស់ អ.ស.ប មុនចេញបំពេញបេសកកម្មហើយរក្សាបាននូវសុវត្ថិភាព តាមការផ្តាំផ្ញើរបស់ថ្នាក់ដឹកនាំនានា។

ចំពោះកងប្តូរវេនដែលបានចេញដំណើរ, លោកឧត្តមសេនីយ៍ទោ សែម រតនា ក៏បានក្រើនរម្លឹកបងប្អូនកងកម្លាំងទាំងអស់គ្នាបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ។ អំឡុងពេលធ្វើដំណើរត្រូវមានម្ចាស់ការលើសម្ភារខ្លួនឯង ត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយមិនត្រូវឃុបឃិតគ្នានាំយកវត្ថុហាមឃាត់ឡើងលើយន្តហោះឡើយ។ បន្ថែមពីលើនេះកម្លាំងទាំងអស់ត្រូវគិតពីសុវត្ថិភាពជាចម្បង ពិសេសអំឡុងពេលអនុវត្តភារកិច្ចមិនត្រូវមើលស្រាលស្ថានការណ៍ណាមួយឡើយ ហើយ ត្រូវចេះដកបទពិសោធន៍ និងមេរៀនល្អៗ កែតម្រូវរាល់កំហុសឆ្គងដែលបានកើតមានឡើង ដើម្បីសម្រេចបានជោគជ័យជូនជាតិ មាតុភូមិ ក្រុមគ្រួសារ និងខ្លួនយើងផ្ទាល់។
សូមបញ្ជាក់ថា ៖ កងអនុសេនាធំកងរាជអាវុធហត្ថលេខ២៧៨ មានចំនួន ៧៣នាក់ ដែលបានប្តូរទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាតិ បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពប្រកបដោយជោគេជ័យ ដូចបណ្តាកងមុនៗ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។
អត្រាចូលរួមរបស់នារីក្នុងកងនេះស្មើ៤៦% លើសពីតម្រូវការរបស់ អ.ស.ប. ត្រឹម១៥%។ នេះសបញ្ជាក់ឱ្យឃើញថា កម្លាំងមួកខៀវកម្ពុជា ពិតជាបានធ្វើនវានុវត្តចំណេះជំនាញក្នុងបរិបទនៃការ រស់នៅថ្មី និងសាមគ្គីភាព សហប្រតិបត្តិការ គោរពវិន័យល្អ និងភាពអង់អាចក្លាហានក្នុងការអនុវត្តតួនាទីរបស់ខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៃតំបន់ដែលខ្លួនបានចូលរួម។
ដើម្បីជាការលើកទឹកចិត្តដល់កងទ័មួកខៀវកម្ពុជា ដែលបានលះបង់កម្លាំងកាយ ចិត្ត ស្មារតី ជ្រោងទង់សន្តិភាព, លោកឧត្តមសេនីយ៍ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងជាមួយថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជាច្រើនរូបទៀតបានអញ្ជើញទទួលដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP)។
នាឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សែម រតនា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការមកដល់ប្រទេសកំណើតរបស់កម្លាំងទាំង ៧៣រូប និងពាំនាំពាក្យពេចន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជូនដល់កងអនុសេនាធំកងរាជអាវុធហត្ថលេខ២៧៨ ចំពោះការវិលត្រលប់ប្រកបដោយសុខសុវត្ថិភាព ជាមួយនឹងភាពជោគជ័យក្នុងការបំពេញភារកិច្ច។
លោកឧត្តមសេនីយ៍ទោ បានលើកកឡើងថា កងកម្លាំងទាំង៧៣រូប ដែលបានចូលរួមក្នុងបេសកកម្មស្វែងរកសុខសន្តិភាព ជូនប្រទេសដែលកំពុងជួបវិបត្តិ គឺជាការលះបង់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ជាពិសេសបាននាំមកនូវកេរ្តិ៍ឈ្មោះជូនរាជរដ្ឋាភិបាល និងប្រទេសជាតិផងដែរ។ កម្ពុជា ជាប្រទេសធ្លាប់ទទួលអាជ្ញាធរជាតិបណ្តោះអាសន្ន ហៅកាត់ UNTAC បានកែប្រែខ្លួនមកជាប្រទេសបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ យ៉ាងសកម្ម និងបានទទួលការកោតសរសើរជាច្រើនពីអន្តរជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print