ស្ត្រីម្នាក់ជិះម៉ូតូក្រោយរថយន្តស្រាប់តែរថយន្តឡើងច្រាំងមិនរួចក៏រេចង្កូតថយក្រោយកិនស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ÷នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២និង៥០នាទីរសៀល លើផ្លូវបេតុង ចន្លោះមុខផ្ទះយាយចាម ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសី​ហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយរថយន្ត ១គ្រឿង ម៉ាក HlNO 15 តោនរថយន្តដឹកដីពណ៌បៃតង(ត្រួយចេកខ្ចី) ដែលមានទិសដៅពីលិចទៅកើត ដែលបើកបរដោយឈ្មោះ ជា សាវុធ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើកបររថយន្ដដឹកដី ស្នាក់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

ប្រភពបានបន្តថា លុះមកដល់ចំណុចខាងលើ រថយន្តឡេីងចំណោតមិនរួចអកសឺ​ ហើយក៏បានរេចង្កូចមកខាងឆ្វេងក៏បានថយក្រោយបុក​ម៉ូតូ០១គ្រឿង បេីកបរ មកពីក្រោយរថយន្ត ចំពីមុខ កិនពីលេីអូសចូលក្រោមរថយន្តដែលមានទិសដៅស្របគ្នា។

អ្នកជិះម៉ូតូបើកបរដោយស្រ្តីម្នាក់ឈ្មោះ​ ណង់ ស្រីលីន អាយុ២៣ឆ្នាំ ជាបុគ្គលិក​​ អាណាយ៉ារីហ្សត​ ស្នាក់នៅកន្លែងធ្វេីការអាណាយ៉ារីហ្ស ភូមិដេីមថ្កូវ​ សង្កាត់កោះរ៉ុង​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ​ មានស្រុកកំណេីត​ ភូមិក្រាំងលាវ ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ​។

បច្ចុប្បន្ន វត្ថុតាង រថយន្តនិងម៉ូតូបានយកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង។ ដោយឡែកអ្នកបើកបររថយន្ដបានម៉ាក HlNO បានរត់គេចខ្លួនបាត់​ ​។ បច្ចុប្បន្នកម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​កោះ​រ៉ុង​ បានកំពុងដាក់កម្លាំង​ស្វែង​រក​ ស្រាវជ្រាវ​ និងបន្តនីតិវិធី​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print