គ្រូបង្វឹកក្រុម Manchester United លោក Ruben Amorim បានជំរុញឱ្យម្ចាស់ក្លិបប្រមូលប្រាក់សម្រាប់នាំយកកីឡាករ Geovany Quenda របស់ Sporting CP ដែលលោក Amorim ធ្លាប់បានដឹកនាំកីឡាកររូបនេះកាលពីគាត់នៅក្នុងប្រទេសព័រទុយហ្គាល់។
គ្រូបង្វឹកក្រុម Manchester United លោក Ruben Amorim បានជំរុញឱ្យថៅកែក្លិបរបស់គាត់ ប្រមូលប្រាក់ដើម្បីចុះហត្ថលេខាលើកីឡាករវ័យក្មេង Geovany Quenda។ លោក Amorim ចង់នាំយកខ្សែបម្រើរបស់ Sporting រូបនេះដែលគេដឹងថា អាចមានកិច្ចព្រមព្រៀងក្នុងតម្លៃ៣៥លានផោន។
លោក Amorim គឺជាចូលចិត្ត និងគាំទ្រដ៏ធំទម្រង់លេងរបស់ Quenda ដោយបានមើលការខុសត្រូវរបស់គាត់ក្នុងក្រុម Sporting ដំបូងក្នុងអំឡុងពេលដែលគាត់គ្រប់គ្រង។ គាត់ពិតជាចង់ទាក់ទាញខ្សែបម្រើស្លាបរូបនេះមកកាន់ Old Trafford នៅរដូវក្តៅនេះ ប្រសិនបើម្ចាស់ក្លិបរបស់ United មានឆន្ទៈក្នុងការផ្តល់មូលនិធិដល់កិច្ចព្រមព្រៀងនេះ។ លោក Amorim ក៏បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៅ United អំពីអ្នកដែលគាត់ចង់នាំយកមកក្នុងទីផ្សារបន្ទាប់ផងដែរ។
គ្រូបង្វឹករូបនេះបានបញ្ជាក់យ៉ាងច្បាស់ដល់ពួកគេថា Quenda ត្រូវតែជាគោលដៅនាំមុខគេមួយរបស់ United។ United នឹងសម្លឹងមើលការផ្ទេរកីឡាករ Marcus Rashford និង Anthony លើកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍នៅរដូវក្តៅនេះ ដើម្បីអាចទទួលបានហិរញ្ញវត្ថុបន្ថែមសម្រាប់លោក Amorim ក្នុងការចំណាយទិញដូរកីឡាករនៅពេលខាងមុខ។
Quenda វ័យ១៧ឆ្នាំត្រូវបានលេងក្រោមការដឹកនាំរបស់លោក Amorim កាលពីលោកនៅដឹកនាំក្លិប Sporting ហើយបានបន្តក្លាយជាផ្នែកសំខាន់នៃក្រុម Sporting ក៏ដូចជាទទួលបានការហៅជាលើកដំបូងរបស់គាត់ផងដែរ។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Roberto Martinez មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងជំនាញ និងភាពចាស់ទុំរបស់ Quenda ដោយគ្រូបង្វឹកជម្រើសជាតិរូបនេះអះអាងថា ខ្សែបម្រើខាងលើអាចនឹងទទួលបានកៅអីជាប់លាប់សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់សម្រាប់ការប្រកួតអន្តរជាតិនាពេលខាងមុខ៕
(រូបភាព ៖ dailystar)