អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក ឯកអគ្គរដ្ឋទូត Chen Xu តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំទី ស្នាក់ ការ អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ និង អង្គការអន្តរជាតិផ្សេងទៀតក្នុងប្រទេសស៊្វីសបានថ្លែងសុន្ទរកថា នៅក្នុងវេទិកា ជាន់ ខ្ពស់ស្តីពីគំនិតផ្តួចផ្តើមអំពី ច្បាប់មនុស្សធម៌អន្តរជាតិកាលពីថ្ងៃទី ២៤ ខែ កុម្ភៈ ។ លោក បាន ធ្វើ បទ បង្ហាញ អំពី គំនិតផ្តួចផ្តើមស្តី ពី ច្បាប់មនុស្សធម៌អន្តរជាតិដែលចូលរួម ផ្តួចផ្តើមដោយ ប្រទេសចិន និងអធិប្បាយ យ៉ាងលម្អិត អំពី ជំហរនិង គំនិតផ្តួចផ្តើម របស់ប្រទេសចិនលើបញ្ហាមនុស្សធម៌។
គេហទំព័រ «CCFR China state-controlled media » លោក Chen Xu បានថ្លែង ថា សហគមន៍អន្តរជាតិគួរតែផ្សព្វផ្សាយ ស្មារតី នៃមនុស្សធម៌ ក្តី ស្រឡាញ់ និងការលះបង់ ជំរុញ ការ អនុវត្តច្បាប់មនុស្សធម៌អន្តរជាតិឱ្យ បាន ទូលំទូលាយ និង បោះបង់ចោលយ៉ាងដាច់ ខាត នូវ ស្តង់ដាពីរ និងការ អនុវត្តបែប ជ្រើសរើស ។ គួរតែ ប្រកាន់ គោលការណ៍ជាមូលដ្ឋាននៃ អព្យាក្រឹតភាព ភាពមិនលំអៀង និងឯករាជ្យភាព ដើម្បីជៀសវាងការធ្វើ ឱ្យ បញ្ហាមនុស្សធម៌ ក្លាយ ជា បញ្ហា នយោបាយ ។ គួរតែ គាំទ្រ ការងាររបស់អង្គការមនុស្សធម៌អន្តរជាតិ និងធានាការពារ ដល់ សុវត្ថិភាពរបស់បុគ្គលិកបំពេញ ការងារ ផ្នែក មនុស្សធម៌ ។ លោក បាន សម្តែង ការ ស្វាគមន៍ ចំពោះ ភាគីទាំងអស់ក្នុងការ ចូលរួមជាមួយ គំនិតផ្តួចផ្តើមស្តីពី ច្បាប់មនុស្សធម៌អន្តរជាតិ និងធ្វើ កិច្ច ខិតខំប្រឹងប្រែង ក្នុងវិស័យផ្សេងៗគ្នា នៃ គំនិតផ្តួចផ្តើមនេះ ដោយផ្អែកលើឧត្តមភាពរៀងៗខ្លួន ៕
ដោយ ៖ សិលា