ក្រុមក្មេងស្ទាវដេញកាប់គ្នាទៅកាប់ត្រូវស្រ្តីម្នាក់រងរបួសម្រាមដៃខាងឆ្វេង

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បើកទ្វារបន្ទប់មើលគេដេញកាប់គ្នា ត្រូវគេកាប់ចំម្រាមដៃបណ្តាលឲ្យរបួស ត្រូវបងប្អូននាំទៅមន្ទីរពេទ្យភ្លាមៗ ផងដែរ។

ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង១១យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលស្ថិតនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមនុស្ស២ក្រុមដេញកាប់គ្នា ដោយមួយក្រុមព្យាយាមរត់ និងមួយក្រុមទៀតដេញកាប់ ។ លឺសម្លេងអ៊ូអរ ស្ត្រីរងគ្រោះដែលកំពុងនៅក្នុងបន្ទប់ជួលរបស់ខ្លួន ក៏បើកទ្វារមើល ស្រាប់តែឃើញក្មេងប្រុសម្នាក់អាយុ១ខួប កំពុងតែស្រែកយំ ស្ត្រីរងគ្រោះ ឃើញដូចនេះ ក៏បានរត់ទៅបីក្មេងតូចនោះ រត់ចូល
បន្ទប់វិញព្រោះខ្លាចគេកាប់ប៉ះត្រូវក្មេង ។

អ្នកឃើញហេតុការណ៍បានបន្តថា ខណៈស្ត្រីរងគ្រោះទាញទ្វារបន្ទប់បិទ ស្រាប់តែត្រូវបុរសម្នាក់ក្នុងចំណោម ក្រុម
ជនដៃដល់ កាប់ចំទ្វារ បណ្តាលឲ្យធ្លុះត្រូវម្រាមដៃស្ត្រីរងគ្រោះ ដាច់និងរងរបួសចេញឆ្អឹងតែម្តង ។

ប្រជាពលរដ្ឋនៅក្នុងភូមិឃើញដូចនេះ ក៏បាននាំគ្នាទាក់ទងទៅសមត្ថកិច្ច ដដើម្បីចុះមកបង្ក្រាបក្រុមជនសង្ស័យខាងលើផងដែរ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនបង្កចំនួន២នាក់ យកទៅប៉ុស្តិ៍ ដើម្បីសួរនាំ និងអនុវត្តបន្តតាមនីតិវិធី៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print