អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក បាន ថ្លែង កាលពី ថ្ងៃ ទី ២៤ ខែ កុម្ភៈថា ផែនការដំឡើង ពន្ធគយ ចំពោះ ប្រទេស ម៉ិកស៊ិកនិង កាណាដានឹង ជំរុញទៅមុខ តាម កាល កំណត់ លោក បាន ថ្លែងទៀត ថា សហរដ្ឋអាមេរិកបានទទួលរងភាព អាក្រក់ខ្លាំង ពី ដៃគូ ពាណិជ្ជកម្ម ជាច្រើន ដែលមិន ត្រឹម តែ ប្រទេស ម៉ិកស៊ិកនិង កាណាដានោះ ទេ ពោលគឺសហរដ្ឋអាមេរិក ត្រូវ គេ ទាញ យក ប្រយោជន៍ យ៉ាង ច្រើន។
គេហទំព័រ «CCFR China state-controlled media » លោក ដូណាល់ ត្រាំ បាន ចុះ ហត្ថលេខា លើ បទ បញ្ជា ប្រតិបត្តិកាលពី ថ្ងៃ ទី ១ ខែ កុម្ភៈ ដោយ ដំឡើងពន្ធគយ ២៥ % ចំពោះ ផលិតផល ដែល នាំ ចូល ពី ប្រទេស ម៉ិកស៊ិកនិង កាណាដា ក្នុង នោះ បានដំឡើងពន្ធគយ ១០ % ចំពោះ ផលិតផល ថាមពល របស់ កាណាដា ៕
...
ដោយ ៖ សិលា