ភ្នំពេញ៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដឹកនាំកម្លាំងចុះធ្វេីការរដ្ឋបាលតាមបន្ទប់ជួលឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៧នាក់និងម៉ូតូ៥គ្រឿងនាំយកទៅធ្វេីការសាកសួរនិងតេសរកសារធាតុញៀន។
ប្រតិបត្តិការនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបន្ទប់ជួលភូមិព្រៃព្រីងជេីង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ដោយមានការណែនាំពីលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាកម្លាំងក្នុងមូលដ្ឋានទប់ស្កាត់បទល្មេីស ក្មេងទំនេីងនិងការប្រេីប្រាស់គ្រឿងញៀន ល្បែងស៉ីសងជាដេីម ។ ទេីបនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ចោមចៅទី៣ ដឹកនាំចុះរដ្ឋបាលតាមបន្ទប់ជួលក្នុងភូមិព្រៃព្រីងជេីង២ ធ្វេីការឆែកឆេតាមបន្ទប់ជួល២កន្លែង រកឃេីញមានសម្ភារៈប្រេីប្រាស់គ្រឿងញៀនមួយចំនួនទេីបកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៧នាក់ក្នុងនោះប្រុស១១នាក់និងដកហូតម៉ូតូ៥គ្រឿង ឧបករណ៍ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំងនោះត្រូវបានបញ្ជូនទៅផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីសាកសួរបន្ថែមនិងតេសរកសារធាតុញៀន៕