លោក Wang Yiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន ថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃសន្និសីទលើកទី៥៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី២៤ខែកុម្ភៈ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃសន្និសីទលើកទី ៥៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវទស្សនៈសំខាន់ស្តីពីការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ និងគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍ សន្តិសុខ និងអរិយធម៌ជាសកល ដែលរួមចំណែកជាផែនការចិនសម្រាប់ដោះស្រាយបញ្ហាពិភពលោក។ លោកXi Jinping បានចង្អុលបង្ហាញថា ការជំរុញនិងការការពារសិទ្ធិមនុស្ស គឺជាបុព្វហេតុរបស់មនុស្សជាតិដែលត្រូវការកិច្ចខិតខំប្រឹងប្រែងរួមរបស់យើងទាំងអស់គ្នា។ ចិនមានឆន្ទៈធ្វើការជាមួយប្រទេសទាំងអស់ដើម្បីប្រកាន់ទស្សនៈសិទ្ធិមនុស្សដ៏ត្រឹមត្រូវ និងជំរុញកំណែទម្រង់ និងធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសិទ្ធិមនុស្សសកល។លោកបានលើកសំណើបីចំណុច៖

ទី១ យើងត្រូវចងចាំពីគោលបំណងដើម និងបេសកកម្មរបស់យើង ដោយតម្កល់ប្រជាជនជាជាចម្បងជានិច្ច។ ទីពីរ យើង ត្រូវ គាំពារយុត្តិធម៌ និង សមភាព។ ត្រូវចាត់ទុកសិទ្ធិរស់រានមានជីវិត និងសិទ្ធិអភិវឌ្ឍន៍ ជាសិទ្ធិមនុស្សជាមូលដ្ឋាន ។
ទីបី យើងត្រូវប្រកាន់ខ្ជាប់ការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមកនិងអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print