ខេត្តព្រះសីហនុ៖ ក្រុមជួយសង្គ្រោះបានព្យាយាមជួយសង្គ្រោះបុរសម្នាក់ដែលលង់ទឹកសមុទ្រក្នុងស្ថានភាពធ្ងន់ធ្ងរជាងគេ ក្រោយពេលដែលជនរងគ្រោះ និងមិត្តភក្រ័នាំគ្នាជិះពោងកំសាន្តលេងនៅក្បែរឆ្នេរសមុទ្រហេីយត្រូវទឹករលកគួចពន្លិច កាលពីវេលាម៉ោងជិត៤រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នេះនៅឆ្នេរអូរឈេីទាល។
ក្រោយព្យាយាមសង្គ្រោះបឋមមិនជោគជយ័ ជនរងគ្រោះត្រូវបាននាំយកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ ហេីយគេនៅមិនទាន់ដឹងពីជោគវាសនារបស់ជនរងគ្រោះនៅឡេីយគិតត្រឹមម៉ោងជិត៥ល្ងាចថ្ងៃដ៍ដែលនេះ៕
ដោយ៖ ស សម
...