ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមប្រឹក្សាឧត្តមព្រះមហាក្សត្រ នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការថា ៖ ដើម្បីជៀសវាងការភ័នច្រឡំពីការ
អវត្តមានរបស់ខ្ញុំក្នុងអង្គប្រជុំពេញអង្គព្រិទ្ធសភានាថ្ងៃស្អែកនិងការលុបចោលកម្មវិធីជួបភ្ញៀវមួយចំនួនពិសេសការចូលគាល់ព្រះមហាក្សត្រនាព្រិកថ្ងៃទី២៨កុម្ភះ២០២៥ខាងមុខ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ៖ ខ្ញុំសូមជំរាបថាពេលនេះខ្ញុំមានកូវីដ១៩ ហើយបន្ទាប់ពីក្អក ហៀរសំបោរមួយយប់មួយថ្ងៃកន្លងមកនេះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បន្តថា ៖ ជម្ងឺកូវីដមិនទាន់ទៅណាឆ្ងាយទេសូមប្រុងប្រយត្ឋ័ទាំងអស់គ្នា៕
ដោយ ៖ សិលា
...