ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky គ្រោងនឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក នៅថ្ងៃទី 28 ខែកុម្ភៈ

ចែករំលែក៖

ថ្លែងនៅក្នុងការិយាល័យ Oval ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា ទំនងជាប្រធានាធិបតីអ៊ុយក្រែននឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅថ្ងៃទី 28 ខែកុម្ភៈ អាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រឆាំងអំពើពុករលួយជាមួយសហរដ្ឋអាមេរិក។ ថ្លែងនៅក្នុងការិយាល័យរាងពងក្រពើ លោក Trump បានហៅវាថា “កិច្ចព្រមព្រៀងដ៏សំខាន់មួយ” ។

លោកប្រធានាធិបតី Trump និងមន្ត្រីរដ្ឋបាលរបស់លោកបាននិយាយថា ការឈានដល់កិច្ចព្រមព្រៀងរ៉ែជាមួយអ៊ុយក្រែន គឺជាលក្ខខណ្ឌចាំបាច់សម្រាប់ឆ្ពោះទៅមុខជាមួយនឹងកិច្ចពិភាក្សាជាមួយរុស្ស៊ីស្តីពីការបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ បានផ្សាយថា សហរដ្ឋអាមេរិក និងអ៊ុយក្រែន កាលពីថ្ងៃអង្គារសប្តាហ៍នេះថា បានឈានដល់ការឯកភាពគ្នា ទៅលើលក្ខខណ្ឌមួយចំនួននៃសេចក្តីព្រាងកិច្ចព្រមព្រៀងរ៉ែ ដែលទីក្រុងកៀររំពឹងថា នឹងទទួលបានការបន្តគាំទ្រពីទីក្រុងវ៉ាស៉ីនតោន ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ ស្វះស្វែងរកការបញ្ចប់សង្រ្គាមជាមួយភាគីរុស្ស៉ី។
តាមប្រភពដែលដឹងពីខ្លឹមសារនៃសេចក្តីព្រាងកិច្ចព្រមព្រៀងនេះ មិនមានការធានាផ្នែកសន្តិសុខណាមួយ ឬការបន្តផ្តល់អាវុធឡើយ ដោយសហរដ្ឋអាមេរិកគ្រាន់តែលើកឡើងថា ចង់ឱ្យអ៊ុយក្រែន មានសេរីភាព អធិបតេយ្យភាព និងសន្តិសុខ។ ប្រភពមួយទៀតនិយាយថា ការបន្តផ្តល់អាវុធនាពេលអនាគត ស្ថិតក្នុងការពិភាក្សារវាងក្រុងវ៉ាស៉ីនតោន និងទីក្រុងកៀវនៅឡើយ។
គួរបញ្ជាក់ថា នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរ៉ែ ដែលលោក ហ្សេលេនស្គី បានបដិសេធកន្លងមក សហរដ្ឋអាមេរិក និងអ៊ុយក្រែន នឹងបង្កើតមូលនិធិវិនិយោគកសាងឡើងវិញមួយ ដោយប្រមូលថវិកាពីប្រភពចំណូលរបស់អ៊ុយក្រែន រួមទាំងសារធាតុរ៉ែ អ៉ីដ្រូកាបូន និងវត្ថុធាតុដើមដែលអាចទាញយកបានផ្សេងទៀត។ តមក អ៊ុយក្រែន នឹងផ្តល់ចំណែក ៥០ភាគរយនៃចំណូលរបស់ខ្លួនទៅឱ្យសហរដ្ឋអាមេរិក រហូតដល់គ្រប់ចំនួន ៥០០ពាន់លានដុល្លារ។ ចំណែក សហរដ្ឋអាមេរិក នឹងផ្តល់ការគាំទ្រហិរញ្ញវត្ថុរយៈពេលវែង សម្រាប់ការអភិវឌ្ឍអ៊ុយក្រែន៕

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print