ជនសង្ស័យមួយក្រុមប្លន់យកម៉ូតូ២គ្រឿង បានសម្រេចក្នុងពេលតែមួយ នៅខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ពូ និងក្មួយជិះម៉ូតូ ម្នាក់មួយគ្រឿងត្រូវក្រុមជនសង្ស័យមួយក្រុមធ្វើសកម្មភាពធាក់វាយប្លន់ម៉ូតូបានសម្រេច ចំនួន២គ្រឿង ក្នុងពេលតែមួយ បង្កឲ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១ យប់ថ្ងៃទី ២៥ខែកុម្ភៈឆ្នាំ ២០២៥ ស្ថិតនៅលើផ្លូវ វិមានឈ្នះឈ្នះ ចំណុចក្បែរនិងសាលាកូរ៉េ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុ
ពួកគាត់ទាំង២នាក់ ត្រូវជាពូនិងក្មួយ ជិះម៉ូតូម្នាក់មួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ។ ទើបនិងចេញពីមន្ទីរពេទ្យ មើលសាច់ញាតិ ជិះម៉ូតូត្រឡប់ទៅផ្ទះវិញធ្វើដំណើរតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះទិសដៅពីជើងទៅត្បូង ខណះពេលជិះមកដល់ចំណុចកើតហេតុក្បែរនិងសាលាកូរ៉េ ស្រាប់តែលេចមុខក្រុមជនសង្ស័យមានគ្នាប្រមាណ៦ នាក់ជិះម៉ូតូបីគ្រឿងមកធ្វើសកម្មភាពធាក់ម៉ូតូក្រោយបណ្ដាលឲ្យដួលបន្ទាប់មកបក្ខពួកជនសង្ស័យប្រដាប់ដោយដំបង និងដុំថ្ម មកគំរាមពេលនោះដែរដោយខ្លួនភ័យពេកក្លាចក្រុមជនសង្ស័យទាំងនោះ ក៏រត់ស្រែកឲ្យនាក់ក្បែខាងជួយទោះយ៉ាងណាក្រុមជនសង្ស័យទាំងនោះបានយកម៉ូតូជនរងគ្រោះបានទាំង២គ្រឿងហើយជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។

...

ក្រោយកើតហេតុ គេឃើញវត្តមានកំលាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់គោករកា ចុះមកដល់រួចនាំជនរងគ្រោះទៅធ្វើការដាក់ពាក្យបណ្ដឹងដើម្បីតាមស្រាវជ្រាវរកក្រុមជនសង្ស័យទាំងនោះឃាត់យកមកចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print