សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ខ្ញុំបានចូលត្រួតពិនិត្យទិដ្ឋភាពជាក់ក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ អន្លង់ធំ ដើម្បីពិនិត្យលទ្ធភាពក្នុងការសាងសង់អគារសិក្សាបន្ថែម

ចែករំលែក៖

ខេត្តសៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ៖ ក្នុងអំឡុងពេលជជែកគ្នាជាមួយប្រជាសហគមន៍អន្លង់ធំ ក៏មានការលើកសំណើសុំអគារសិក្សាថ្នាក់អនុវិទ្យាល័យ និងស្នើសុំពិនិត្យលទ្ធភាពសាងសង់វិទ្យាល័យថ្មីសម្រាប់ឃុំខ្នងភ្នំ ដោយហេតុបច្ចុប្បន្នក្មួយៗដែលរៀនថ្នាក់វិទ្យាល័យ ត្រូវធ្វើដំណើរទៅរៀនឆ្ងាយពី ១៥ ទៅ ២០គីឡូម៉ែត្រ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ៖ ក្រោយសំណេះសំណាល ខ្ញុំបានចូលត្រួតពិនិត្យទិដ្ឋភាពជាក់ក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ អន្លង់ធំ ដើម្បីពិនិត្យលទ្ធភាពក្នុងការសាងសង់អគារសិក្សាបន្ថែមដើម្បីលើកកម្ពស់វិស័យអប់រំ និងបំពេញតម្រូវការជាក់ស្តែងនូវកំណើនសិស្សចូលរៀនពីមួយឆ្នាំទៅមួយឆ្នាំ នៅអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ អន្លង់ធំ ដែលជាអនុវិទ្យាល័យតែមួយគត់ក្នុងឃុំខ្នងភ្នំនេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print