អត់បានទៅថតដឹងតែស្ដាយ! ផ្កាជម្ពូរទេព ចាប់ផ្ដើមរីកស្គុសស្គាយ បង្អួតសម្រស់នៅសួនមាត់ទន្លេ ស្អាតទាក់ភ្នែកណាស់ គឺនៅរាជធានីភ្នំពេញយើងហ្នឹង !

ចែករំលែក៖

ភ្នំពេញ ៖ អត់បានទៅថតដឹងតែស្តាយ! ផ្កាជម្ពូរទេព ចាប់ផ្តើម រីកស្គុសស្គាយ បង្អួតសម្រស់នៅសួនមាត់ទន្លេ ស្អាតទាក់ភ្នែកណាស់ ! «ជម្ពូរទេព» ជាឈ្មោះដើមផ្កាមួយប្រភេទ ដែលសព្វថ្ងៃគេ ច្រើនហៅច្រឡំថា សាគូរ៉ា ដោយសារតែសណ្ឋាន និង ពណ៌របស់ផ្កានេះ មានលក្ខណៈស្រដៀងទៅនឹងផ្កាសាគូរ៉ា និង ពុំមានអ្នកស្រាវជ្រាវពីរាឱ្យបានច្បាស់លាស់ទើបគេ ច្រើនហៅច្រឡំ ខណៈរាមានអត្ថប្រយោជន៍អាចដាំជាដើម ឈើផ្តល់ម្លប់ អាចដាំនៅតាមផ្លូវជាលំអរបាន និង មាន សណ្ឋានស្រស់ស្អាតគួរជាទីគយគន់។

ក្នុងកំឡុងចុងខែកុម្ភៈ ឆ្នាំ ២០២៥ នេះ តាមរយៈអភិបាលរង នៃគណៈភិបាលរាជធានីភ្នំពេញ លោក កើត ឆែ ក៏បានបង្ហាញពីទិដ្ឋភាព ដ៏ស្រស់ត្រកាលត្រង់បរិវេណសួនមាត់ទន្លេ រាជធានីភ្នំពេញ ដែលចាប់ផ្តើមមានវត្តមាន ផ្កាជម្ពូទេព រីករហង់តាម មាត់ទន្លេ រង់ចាំប្រិយមិត្តទៅថតរូបលេងកម្សាន្ត និង ស្រូប យកខ្យល់អាកាស គួរជាទីមនោរម្យក្រៃលែង។ គួរឱ្យដឹងផងដែរថា ក្រៅពីមានសណ្ឋានស្រស់ស្អាត «ជម្ពូរ ទេព» មានគុណប្រយោជន៍ដូចជា ៖
-ប្រើសម្រាប់ធ្វើអុស ម្សៅចេញពីដើម អាចយកទៅធ្វើក្រដាសបាន
-ដាំជារុក្ខជាតិលំអរ ដោយវាមានផ្កាស្រស់ស្អាត
-ជាដំណាំផ្តល់ម្លប់ដល់ ការដាំ កាហ្វេ និង កាការ
-ដើមអាចយកធ្វើជាគ្រឿងសង្ហារឹមបាន៕
សូមទស្សនារូបភាពទិដ្ឋភាពនៅខាងក្រោម រូបភាព៖ Koeut Chhe កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានី ភ្នំពេញ ៕

...

ប្រភព ៖ ជីវៈចម្រុះនៃប្រទេសកម្ពុជា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print