ភ្នំពេញ ៖ ដើមកំណើតហិណ្ឌូនិយម
ភ្ជាប់ទៅនិងអ្វីដែលអ្នកបានដឹង៖ នៅជំពូកមុន អ្នកបានសិក្សាពីវិធីដែលពួកអេហ្ស៊ីបបុរាណប្រយុទ្ធគ្នាជាមួយ ពួកហ៊ីទីត។ ពួកហ៊ីទីតគឺស្ថិតនៅក្នុងក្រុមប្រជាជនដែលនិយាយគ្រាមភាសាមួយដែលគេហៅថាឥណ្ឌូ-អឺរ៉ុប។ អ្នកប្រាជ្ញជឿជាក់ថា ពួកឥណ្ឌូ-អឺរ៉ុបអាចមានដើមកំណើតមកពីតំបន់អាស៊ីកណ្តាល។
1. ពួកអារ្យ័នធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា
សំណួរគន្លឹះ៖ តើពួកអារ្យ័នជានណារ?
ភាគច្រើននៃពួកឥណ្ឌូ-អឺរ៉ុបគឺជាពួកពនេចរ។ ពួកគេរស់នៅជាក្រុមៗ ឬកុលសម្ព័ន្ធ ហើយចិញ្ចឹមសត្វគោ, ចៀម, និងពពែ។ ពួកគេក៏ជាអ្នកប្រយុទ្ធ ដោយជំនាញខាងជិះរទេះសេះ។ ពួកគេវាយប្រយុទ្ធជាមួយនឹងធ្នូ និង គ្រាប់ព្រួញវែងៗ និងពូថៅអ្វីអំពីលង្ហិន។
ពួកឥណ្ឌូ-អឺរ៉ុបធ្វើអន្តោប្រវេសន៍៖ នៅរង្វង់ឆ្នាំ 2000 មុនគ.ស មានហេតុការណ៍មួយបានបណ្តាលឱ្យពួក ឥណ្ឌូ-អឺរ៉ុបចាកចេញពីទឹកដីកំណើតរបស់ពួកគេ ដោយធ្វើអន្តោប្រវេសន៍ទៅកាន់តំបន់ផ្សេង។ ប្រវត្តិវិទូមិនបាន ដឹងច្បាស់អំពីមូលហេតុនៃការធ្វើអន្តោប្រវេសន៍នេះឡើង ថាវាបណ្តាលមកពីមូលហេតុអ្វីឱ្យពិតប្រាកដ វាអាចមក ពីគ្រោះរាំងសួរ ឬជំងឺឆ្លង (ប៉ែស្ត) ឬការឈ្លានពានដែលនាំឱ្យពួកគេចាកចេញពីទីនោះ។ មានក្រុមផ្សេងៗគ្នាបាន ចាកចេញទៅកាន់តំបន់ផ្សេងៗគ្នា។ ពួកហ៊ីទីតបានធ្វើដំណើរទៅកាន់អាស៊ីភាគនីរតី ហើយពួកឥណ្ឌូ-អឺរ៉ុបជា ច្រើនទៀតបានទៅរស់នៅផ្នែកខ្លះនៃទ្វីបអឺរ៉ុប។
ពួកអារ្យ័នធ្វើអន្តោប្រវេសន៍៖ នៅប្រហែលឆ្នាំ 1500 មុនគ.ស ពួកអារ្យ័ន ដែលស្ថិតនៅក្នុងក្រុមឥណ្ឌូ-អឺរ៉ុប ត្រូវបានគេជឿថាបានធ្វើអន្តោប្រវេសន៍មកកាន់ឧបទ្វីបឥណ្ឌា។ ផ្ទុយទៅនឹងពួកហារ៉ាប៉ាដែលរស់នៅក្នុងទីក្រុង ពួក អារ្យ័នគឺជាក្រុមអ្នកចិញ្ចឹមសត្វដែលរស់នៅក្នុងផ្ទះសាមញ្ញ។ ពួកគេនិយាយភាសាឥណ្ឌូ-អឺរ៉ុបមួយដែលគេហៅថា សំស្ក្រឹត។
តើពួកអ្នកប្រយុទ្ធជិះលើរទេះសេះអារ្យ័នបានកាន់កាប់ទីក្រុង និងបង្ខំឱ្យពួកហារ៉ាប៉ារត់ទៅកាន់ភាគខាង ត្បូង? អស់រយៈពេលជាច្រើនឆ្នាំកន្លងមក សៀវភៅប្រវត្តិសាស្ត្រនានាបាននិយាយអំពីដូច្នេះ។ ប៉ុន្តែ ការស្រាវជ្រាវ ថ្មីបានបង្ហាញពីរឿងរ៉ាវខុសពីនេះ។ 200 ឆ្នាំមុនការមកដល់នៃពួកអារ្យ័ន ទីក្រុងនានារបស់ពួកហារ៉ាប៉ាបានខ្ទេចខ្ទី រួចទៅហើយ។ វិនាសកម្មនេះអាចបណ្តាលមកពីគ្រោះរញ្ជួយដី ឬទឹកជំនន់។
សង្ខេប៖ កំណត់អំពីពួកអារ្យ័ន។
2. ផ្លាស់ប្តូរការរស់នៅក្នុងប្រទេសឥណ្ឌា
សំណួរគន្លឹះ៖ តើសង្គមអារ្យ័នមានលក្ខណៈដូចម្តេច?
ពួកអារ្យ័នចូលមកកាន់ប្រទេសឥណ្ឌាបន្តិចម្តងៗ។ ពួកគេប្រតិបត្តិសាសនាមួយដែលពួកជ្រាវិឌជាច្រើនបាន ចាប់អារម្មណ៍ (ជ្រាវិឌគឺជាប្រជាជនដែលកំពុងរស់ក្នុងប្រទេសឥណ្ឌានៅពេលដែលពួគអារ្យ័នមកដល់)។ ជាលទ្ធផល សាសនា និងភាសារបស់ពួកអារ្យ័នបានរីកសាយភាយ។ ក្នុងការតបស្នង ពួកជ្រាវីឌបានបង្រៀនពួកអារ្យ័នអំពី ជីវិតរស់នៅបែបទីក្រុង។ ដោយសារតែទំនាក់ទំនងគ្នាទៅវិញទៅមកនេះហើយ ដែលនាំឱ្យប្រទេសឥណ្ឌាអភិវឌ្ឍ វប្បធម៌ចម្រុះ និងស្មុកស្មាញ។
រចនាសម្ព័ន្ធសង្គម៖ សង្គមរបស់អារ្យ័នត្រូវបានរៀបចំទៅតាមថ្នាក់៖ អ្នកប្រយុទ្ធ, បព្វជិក, និងប្រជាជនសាមញ្ញ។ ដូចដែលសង្គមឥណ្ឌាកាន់តែមានលក្ខណៈស្មុគស្មាញ ថ្នាក់ទាំងនេះក្រោយមកបានអភិវឌ្ឍទៅជាប្រព័ន្ធមួយដែល គេហៅថាប្រព័ន្ធវណ្ណៈ។ វណ្ណៈ គឺជាឋានៈក្នុងសង្គមមួយ ដែលមនុស្សស្ថិតនៅក្នុងឋានៈនេះតាមរយៈកំណើតរបស់ ពួកគេ។ វណ្ណៈទាំងនេះចាប់ផ្តើមជាប់ទាក់ទងជាមួយនឹងការបែងចែកការងារផ្សេងៗគ្នា។ ជាទូទៅ ក្រុមទាំងនេះ ត្រូវបានគេរៀបចំទៅជា 4 ក្រុម។ ស្ថិតនៅក្នុងវណ្ណៈព្រាហ្ម មានបព្វជិក, អ្នកប្រាជ្ញ, និងគ្រូបង្រៀន។ វណ្ណៈក្សត្រ រួម មានមេដឹកនាំ, អភិជន, និងអ្នកប្រយុទ្ធ។ វណ្ណៈវៃស្យ រួមមានធនាគារិក, កសិករ, និងពាណិជ្ជករ។ ពួកសូទ្រ រួម មានពួកវិចិត្រករ និងកម្មករ។ ច្រើនសតវត្សរ៍ក្រោយមក មានក្រុមមួយផ្សេងទៀតបានអភិវឌ្ឍឡើង ដែលត្រូវបាន គេចាត់ទុកថាស្ថិតនៅវណ្ណៈក្រោមគេបង្អស់។ ក្រុមនេះត្រូវបានគេហៅថា ក្រុមគ្មានវណ្ណៈ។ ពួកគេធ្វើការងារដែល គ្មាននណារចង់ធ្វើ ក្នុងនោះមានដូចជាយកសាកសពទៅបោះចោលជាដើម។
ជំនឿរបស់ពួកអារ្យ័ន និងព្រហ្មញ្ញសាសនា៖ សាសនាដំបូងរបស់ពួកអារ្យ័ន បច្ចុប្បន្នត្រូវបានគេហៅថា ព្រហ្មញ្ញសាសនា យោងទៅតាមឈ្មោះរបស់បព្វជិតអារ្យ័ន ឬព្រាហ្ម។ ពួកអារ្យ័នគោរពបូជាអាទិទេពធម្មជាតិជា ច្រើន។ ពួកព្រាហ្មធ្វើពីធីបូជាដល់អាទិទេពទាំងនោះតាមរយៈការថ្វាយនូវសត្វទៅក្នុងភ្លើងពិសិដ្ឋ។ បន្តិចម្តងៗ ពិធី បុណ្យនេះចាប់ផ្តើមកាន់តែស្មុកស្មាញទៅៗ។ ពិធីខ្លះមានរយៈពេលរាប់ថ្ងៃ ឬក៏រហូតដល់រាប់ខែក៏មាន។ ក្បួនពិធី នៅក្នុងសាសនារបស់ពួកអារ្យ័ន និងចម្រៀងថ្វាយអាទិទេពជាច្រើនត្រូវបានគេរកឃើញនៅក្នុងគម្ពីពិសិដ្ឋសរសេរ ជាភាសាសំស្ក្រឹត ដែលគេហៅថាវេទ។ គម្ពីវេទគឺបណ្ដុំនៃពាក្យឧទ្ទិស និងការអប់រំក្បួនពិធីនានា ដែលគេបែងចែក ជា 4 ផ្នែក។ ផ្នែកដែលសំខាន់ជាងគេគឺរិកវេទ។ ដូចដែលពេលវេលាកន្លងទៅ ប្រជាជនឥណ្ឌាចាប់ផ្តើមមានចម្ងល់ថា តើពិភពលោកកើតឡើងដោយរបៀបណា? ចម្ងល់នេះបាននាំទៅដល់ការផ្លាស់ប្តូរគំនិតនៅក្នុងសាសនា។ ការផ្លាស់ ប្តូរមួយដែលសំខាន់គឺ ពួកគេជឿថាអាទិទេពទាំងឡាយគឺបែងភាគចេញមកពីអាទិទេពតែមួយ។ ក្រោយមកពួក ឥណ្ឌាបានសរសេរប្រវត្តិសាស្ត្របុរាណរបស់ពួកគេនៅក្នុងសៀវភៅមួយចំនួន ដូចជាមហាភារតដែលជាវីរកថា និយាយអំពីទេវកថាជាច្រើន។ ភាកវគិតជាផ្នែកមួយនៅក្នុងសៀវភៅមហាភារត។
បែងចែក៖ ពិពណ៌នាអំពីរចនាសម្ព័ន្ធសង្គមរបស់ពួកអារ្យ័ន។
3. ហិណ្ឌូនិយម៖ សាសនារបស់ឥណ្ឌា
សំណួរគន្លឹះ៖ តើសាសនាហិណ្ឌូអភិវឌ្ឍឡើងដោយរបៀបណា? ( នៅមានត) ៕
ស្រាវជ្រាវរៀបរៀងដោយៈ គួង គានី