ពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥”

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងទេសចរណ៍ បានប្រារព្ធពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥” ក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ 

ពិធីដ៏ឧឡារិកនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីស្ថាប័នអន្តរក្រសួង ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ  តំណាងរដ្ឋបាលរាជធានី-ខេត្ត ទាំង២៤ សមាគមទេសចរណ៍ ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ  វិស័យឯកជនជាប្រតិបត្តិករ សេវាករទេសចរណ៍  អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងភាគីពាក់ព័ន្ធ សរុបចំនួន ១២៥១ នាក់។ 

សូមបញ្ជាក់ជូនថា ក្រសួងទេសចរណ៍នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ រយៈពេល២ថ្ងៃ គឺនៅថ្ងៃពុធ-ព្រហស្បតិ៍ ១៤-១៥រោច ខែមាឃ ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។

សន្និបាតដែលមានរយៈពេល២ថ្ងៃនេះ  ធ្វើឡើងក្នុងគោលបំណង៖

-ទី(១)៖ បូកសរុបសភាពការណ៍វិស័យទេសចរណ៍ទាំងកម្រិតសកល តំបន់ និងកម្ពុជា

-ទី(២)៖ ត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលសម្រេចបាន ដោយរួមគ្នាពិភាក្សា លើកយោបល់ ផ្តល់ធាតុចូល ផ្លាស់ប្តូរទស្សនៈឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីចង្វាក់ពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ទាំងផ្នែកដែលស្ថិតក្នុងវិស័យទេសចរណ៍ដោយផ្ទាល់ និងផ្នែកដែលគាំទ្រដោយប្រយោល ដើម្បីរកឱ្យឃើញនូវចំណុចខ្លាំង, ចំណុចខ្វះខាត, បញ្ហាប្រឈមពិតប្រាកដ និងសំណូមពរពីគ្រប់ភាគីពាក់ព័ន្ធ, និង

-ទី (៣) ៖ ឈានទៅដាក់ចេញរួមគ្នានូវសំណើវិធានការគន្លឹះ និងទិសដៅការងារបន្តដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ ដោយឈរលើភាពជាក់ស្តែង ប្រាកដនិយម និងអភិក្រម «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ព្រមទាំងឈរលើស្មារីបុរេសកម្ម, សកម្ម និងអន្តរសកម្ម៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print