ភ្នំពេញ ៖ ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា ជំនួបទ្វេភាគី ជាមួយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអគ្គសេនាធិការកងទ័ពប្រជាជន សាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន (Khamlieng Outhakaysone) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) ដោយបានពិភាក្សាអំពីទំនាក់ទំនងរវាងក្រសួងការពារជាតិទាំងពីរ និងកងទ័ពទាំងពីរ កម្ពុជា-វៀតណាម កម្ពុជា-ឡាវ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។
– អរគុណសន្តិភាព !
– អរគុណនយោបាយឈ្នះឈ្នះ !
– ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ! ៕
ដោយ ៖ សិលា