ភ្នំពេញ ៖ បើតាមសេចក្ដីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ជា ធីរិទ្ធ អតីតអ្នកសារព័ត៌មាន ត្រូវបានតែងតាំងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាល ។
បច្ចុប្បន្ន លោក ជា ធីរិទ្ធ ជាទីប្រឹក្សា និងជានាយករងខុទ្ធកាល័យ សម្តេច ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា ផងដែរ។លោក ជា ធីរិទ្ធ បានប្រឡូកក្នុងអាជីពជាអ្នកសារព័ត៌មានជាង១០ឆ្នាំ មុននឹងជាជំនួយការសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៅឆ្នាំ២០២២ និងជាជំនួយការសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅឆ្នាំ២០២៣។
សូមអបអរសាទរ អ្នកសារព័ត៌មាន ដែលមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ ប្រកបដោយ អាជីព ជាច្រើន បានទទួលដំណែង ជា រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អ្នកនាំពាក្យអង្គភាព រាជរដ្ឋាភិបាល អ្នកនាំពាក្យនាយករដ្ឋមន្ត្រី ។ល។ នេះជាសមិទ្ធផល សម្រាប់ឱកាសជួយ ចូលរួម ជាមួយរាជរដ្ឋាភិបាល ដើម្បីរួមគ្នា រក្សា សន្តិភាព អភិវឌ្ឍ ប្រទេសជាតិ ៕
ដោយ ៖ សុខ ខេមរា