អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី ២៦ខែកុម្ភៈ សេតវិមានបានបដិសេធមិន ឱ្យអ្នកសារព័ត៌មានមួយចំនួនបូករួមទាំងសារព័ត៌មាន A P និង Reuters យកបទសម្ភាសន៍ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃដែល ដែលបង្កឱ្យមានការតវ៉ាពីប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធ។
គេហទំព័រ «CCFR China state-controlled media » ថា ៖ សារព័ត៌មាន A P, Reuters និង Bloomberg បានចេញសេចក្តីថ្លែងការណ៍រួមថា ប្រព័ន្ធផ្សព្វផ្សាយទាំងនេះបានរាយការណ៍អំពីព័ត៌មានរបស់ប្រធានាធិបតីអាមេរិកជាយូរមកហើយ ក្នុងន័យផ្តល់ព័ត៌មានទៅកាន់សាធារណជនអាមេរិក និងពិភពលោក ការដាក់កំហិតរបស់សេតវិមាននឹងប៉ះពាល់ដល់ការផ្សព្វផ្សាយព័ត៌មាន។
គេហទំព័រ «CCFR China state-controlled media » កាសែត The Huffington Post អាមេរិកបានចោទប្រកាន់ការសម្រេចចិត្តរបស់សេតវិមានថាបានរំលោភលើច្បាប់វិសោធនកម្មទីមួយនៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក៕
ដោយ ៖ សិលា