អន្តរជាតិ ៖ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី ២៦ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ កិច្ចជំនួប រវាងលោកស្រីKaja Kallasតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបដែលទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងលោក Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃដដែលនោះ ត្រូវបានលុបចោល។
គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា លោកស្រីKaja Kallasបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ហើយគ្រោងនឹងជួបពិភាក្សាជាមួយលោក Rubio និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៅថ្ងៃទី ២៦ និងថ្ងៃទី ២៧ ខែកុម្ភៈ ។ គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យរបស់លោកស្រីKaja Kallasបានថ្លែងនៅថ្ងៃទី ២៦ ខែកុម្ភៈថា លោកស្រី Kallas”នឹងមិនជួបពិភាក្សាជាមួយលោក Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងដំណើរទស្សនកិច្ចលើកនេះទេដោយសារបញ្ហាកាលវិភាគការងារ”៕
ដោយ ៖ សិលា