ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹង
ក្រសួងបរិស្ថាន សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២៧.០២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។
ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តស្ទឹងត្រែង ខេត្តរតនគិរី រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តតាកែវ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តឧត្តរមានជ័យ
ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តពោធិ័សាត់ និងខេត្តប៉ៃលិន
ពណ៌លឿងៈ ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប៕
ដោយ៖តារា