«ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ» ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី ២ មីនា ទៅទីតាំង មជ្ឈមណ្ឌលបៃតង Connexion កោះពេជ្រ រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ «ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ» ត្រូវបានរៀបចំឡើងសម្រាប់អ្នកស្រលាញ់រុក្ខជាតិ ពីថ្ងៃទី ២៨ កុម្ភៈ ដល់ថ្ងៃទី ២ មីនា ទៅទីតាំង មជ្ឈមណ្ឌលបៃតង Connexion កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៧ល្ងាច។

កម្មវិធីនេះ មានការចូលរួមពីអ្នកលក់រុក្ខជាតិលម្អទាំងក្នុងស្រុកនិងក្រៅស្រុក សិក្ខាសាលា កិច្ចពិភាក្សាអំពីសួនច្បារ និងលំហបៃតង ព្រមទាំងការដាក់ស្តង់ពីស្ថាប័នជាច្រើនធ្វើការពាក់ព័ន្ធនឹងរុក្ខជាតិ។

កម្មវិធីពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ បានក្លាយជាព្រឹត្តិការណ៍សាធារណៈដ៏ធំ និងសំខាន់មួយដែលធ្វើឡើងដើម្បី អ្នកស្រលាញ់រុក្ខជាតិ និងចង់ស្វែងយល់អំពីរុក្ខជាតិ បានជួបជុំគ្នា ដើម្បីចែករំលែកចំណេះដឹង ផ្លាស់ប្ដូរបទពិសោធន៍ និងជម្រុញលើកទឹកចិត្តដល់សាធារណជនឱ្យយល់ ដឹងបន្ថែមអំពីរុក្ខជាតិ សួនច្បារ និងលំហបៃតងក្នុងទីប្រជុំជន។

ក្នុងរយៈពេលបីថ្ងៃនេះ កម្មវិធីប្រព្រឹត្តទៅដោយមានសកម្មភាពជាច្រើន ដែលក្នុងនោះនៅថ្ងៃទី ២៨ កុម្ភៈ មានកម្មវិធីសិក្ខាសាលាគូររូបកម្សាន្ត និងការច្រៀងផ្ទាល់។ ថ្ងៃទី ១ មីនា នឹងមានសិក្ខាសាលាពី Terrarium និងការប្រកួតប្រជែង ព្រមទាំងកិច្ចពិភាក្សាតុមូលដោយយុវជន និងការសម្តែងល្ខោនខោល។ ថ្ងៃទី ២ មីនា ២០២៥ នឹងមាន ការបង្រៀនរចនាម៉ូតផ្កា កិច្ចពិភាក្សា ព្រមទាំងការបង្កើតជីកំប៉ុស្តនៅផ្ទះ និង ការច្រៀងផងដែរ។

កម្មវិធីនេះ មានការចូលរួមពីអ្នកលក់រុក្ខជាតិលម្អទាំងក្នុងស្រុក និងក្រៅស្រុក ក្រុមហ៊ុនរៀបចំសួនច្បារ និងទេសភាព ក្រុមហ៊ុនផលិតផលកសិកម្ម និងពិព័រណ៍សិល្បៈអំពីរុក្ខជាតិ សិក្ខាសាលា កិច្ចពិភាក្សាអំពីសួនច្បារ និងលំហបៃតង។ ក្រៅពីនេះ កម្មវិធីមានតូបលក់ភេសជ្ជៈ ទឹកផ្លែឈើ កាហ្វេ ម្ហូបអាហារជាច្រើនមុខ និងការសម្ដែងទស្សនីយភាពសិល្បៈពីសិល្បករជាច្រើននាក់។
គួរបញ្ជាក់ផងដែរថា ឆ្នាំនេះ ជាឆ្នាំទី៤ហើយ ដែល Phnom Penh Houseplant Festival និងសហគមន៍ផ្ទះចាស់ Pteah Chas បានសហការរៀបចំកម្មវិធីពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ។
សូមបញ្ជាក់ថា ៖ រាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងការទូត ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានផ្ទៃក្រឡាសរុបចំនួន ៦៩៥,៤៦ គីឡូម៉ែត្រការ៉េ ចែកចេញជា១៤ខណ្ឌ ១០៥សង្កាត់ និង៩៥៣ភូមិ មានប្រជាជនចំនួន ២,៣៥២,៨៥១នាក់ (យោងតាមទិន្នន័យជំរឿនឆ្នាំ២០២៤ របស់ក្រសួងផែនការ)។ បច្ចុប្បន្ននេះ ជ្រុងមួយនៃការអភិវឌ្ឍនៅបណ្តោយផ្លូវ៥៩៨ នៃខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឆ្នាំ២០១៣ និងបច្ចុប្បន្ន។ តាមរយៈរូបភាពនៃសមិទ្ធិផលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សាធារណៈ និងការបង្កលក្ខណៈដល់ការបោះទុនវិនិយោគជាសំណង់បុរី លំនៅឋាន ផ្សារទំនើប អគារមជ្ឈមណ្ឌល សាលារៀន ពាណិជ្ជកម្ម-សេវាកម្ម ។ល។
ការអភិវឌ្ឍឥតឈប់ឈរនៅក្នុងរាជធានីភ្នំពេញ ជាមនុញ្ញផលនៃ «សន្តិភាព» និង «ស្ថិរភាពនយោបាយ» ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print