ព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព ព្រះធម្មធរគណរាជធានីភ្នំពេញ សុំបិណ្ឌបាតសម្ដេចតេជោ សម្ដេចបវរធិបតី មេត្តាពិចារណារៀបចំតម្កល់ព្រះពុទ្ធរូប ១អង្គ នៅក្នុងព្រលានយន្ដហោះថ្មី

ចែករំលែក៖

ភ្នំពេញ ៖ ព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព ព្រះធម្មធរគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្ដាំ វត្តនិគ្រោធវ័ន គល់ទទឹង ព្រះអង្គម្ចាស់មានសង្ឃដីកាថា បុគ្គលមានភាពស្អាតនៅក្នុងខ្លួន ទេវតានឹងតាមថែរក្សា ដូច្នេះសូមចូលរក្សាអនាម័យបរិស្ថាន និងរួមគ្នាដាំកូនឈើឱ្យបានច្រើនដើម្បីភាពស្រស់បំព្រង បង្កើតភាពបៃតង។

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព ព្រះធម្មធរគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្ដាំ វត្តនិគ្រោធវ័ន គល់ទទឹង ព្រះអង្គម្ចាស់មានសង្ឃដីកាថា ៖ អាត្មាសូមចម្រើន សុំបិណ្ឌបាតសម្ដេចតេជោ សម្ដេចបវរធិបតី មេត្តាពិចារណារៀបចំតម្កល់ព្រះពុទ្ធរូប ១អង្គ នៅក្នុងព្រលានយន្ដហោះថ្មី ដើម្បីជាសិរីសួស្ដី និងសក្ដិសមជាប្រទេសដែលយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ សូមសម្ដេចទទួលបាននូវសេចក្តីសុខ សេចក្ដីចម្រើនតទៅ។
ជុំវិញបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មិនទាន់បញ្ជាក់យ៉ាងណានៅឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print