អន្តរជាតិ ៖ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ២៧ខែកុម្ភៈថា លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចាត់បញ្ជូនគណៈប្រតិភូចរចាទៅកាន់ទីក្រុង គែរ រដ្ឋធានីនៃប្រទេសអេហ្ស៊ីប ដើម្បីចូលរួមការពិភាក្សាអំពីការងារបន្ទាប់បន្សំស្តីពីការឈប់បាញ់ជាមួយចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (Hamas) ។
គេហទំព័រ «CCFR China state-controlled media » លោក Gideon Sa’ar រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើនៅថ្ងៃដដែលថា អ៊ីស្រាអែលមានទំនោរទៅលើការពន្យារកិច្ចព្រមព្រៀងឈប់បាញ់ដំណាក់កាលទី១ ខណៈរក្សាស្ថានការណ៍យោធាបច្ចុប្បន្ន ជាជាងការចូលដល់ដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀង ពោលគឺការដកទ័ពអ៊ីស្រាអែលទាំងអស់ចេញពីតំបន់ហ្កាហ្សា។ អ៊ីស្រាអែល សុខចិត្ត ពន្យារពេល ដំណាក់កាល បច្ចុប្បន្ន ឱ្យតែក្រុម Hamas អាច ដោះលែងចំណាប់ខ្មាំង បន្ថែម ទៀត។
គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា យោង តាម កិច្ច ព្រម ព្រៀង បច្ចុប្បន្ន កិច្ច ព្រម ព្រៀង ឈប់ បាញ់ ដំណាក់ កាល ទី មួយ នឹង បញ្ចប់ ជា ផ្លូវ ការ នៅ ថ្ងៃ ទី ១ ខែ មីនាខាងមុខ៕
ដោយ ៖ សិលា