នាយករដ្ឋមន្ត្រីអង់គ្លេសជំទាស់ ជាមួយ លោក Trump ជា សាធារណៈ អំពីបញ្ហាថវិកា ជំនួយ អ៊ុយក្រែន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Trump ប្រធានាធិបតី អាមេរិក បាន ជួប ពិភាក្សា ការងារ ជាមួយលោក Starmer នាយក រដ្ឋមន្ត្រី អង់គ្លេស ដែល កំពុង ធ្វើ ទស្សនកិច្ច នៅ សេតវិមាន កាលពី ថ្ងៃ ទី ២៧ ខែ កុម្ភៈ។ ភាគីទាំងពីរមានការខ្វែងគំនិតគ្នាលើបញ្ហា ថាតើអង់គ្លេស និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតទាមទារ យក ថវិកា ជំនួយអ៊ុយក្រែនមក វិញ ឬអត់ ។ គេហទំព័រ «CCFR China state-controlled media » លោក Starmer បានជំទាស់ ជាមួយ លោក Trump ជា សាធារណៈ ដោយអះអាង ថា  ជំនួយមួយ ផ្នែកធំ របស់ អង់គ្លេសចំពោះអ៊ុយក្រែនគឺជា “អំណោយ” ដែលមិនទាមទារ យក មកវិញឡើយ ។

គេហទំព័រ «CCFR China state-controlled media » ក្នុង មួយរយៈពេល កន្លងមកនេះ លោក Trump ចេះតែ ត្អូញត្អែរថា រូបមន្តផ្តល់ ជំនួយដល់អ៊ុយក្រែនរបស់ រដ្ឋាភិបាលលោក Biden ក្នុងអំឡុងពេល ការ ប៉ះទង្គិច រវាង រុស្ស៊ី និងអ៊ុយក្រែន គឺ មានភាព “អយុត្តិធម៌” ចំពោះសហរដ្ឋអាមេរិក បើប្រៀបធៀបទៅនឹងបណ្តាប្រទេស អឺរ៉ុប។

ដូច្នេះ លោក Trump ចង់បង្ខំឱ្យអ៊ុយក្រែនប្រគល់ សិទ្ធិរុករកធនធាន រ៉ែរបស់ខ្លួនឱ្យ ទៅអាមេរិក តាម រយៈ កិច្ចព្រមព្រៀងស្តីពី ធនធាន រ៉ែ រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ដើម្បី ឲ្យសហរដ្ឋអាមេរិកទទួលបានសំណង ។ បន្ទាប់ពីកិច្ច ចរចាជា ច្រើន លើក សហរដ្ឋអាមេរិក និងអ៊ុយក្រែន បានឈាន ដល់គំនិត ឯកភាព លើ កិច្ចព្រមព្រៀងស្តីពី ធនធាន រ៉ែ  លោក Zelensky ប្រធានាធិបតី អ៊ុយក្រែន នឹងធ្វើ ដំណើរ ទៅ កាន់ សហរដ្ឋអាមេរិកនៅថ្ងៃទី ២៨ ខែកុម្ភៈ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ជាមួយលោក   Trump ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print