អន្តរជាតិ ៖ នាល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Lin Jian អ្នកនាំពាក្យ ក្រសួង ការបរទេស ចិន បាន ធ្វើ ជាអធិបតី ក្នុង សន្និសីទ សារព័ត៌មាន ជា ប្រចាំនៅថ្ងៃ ទី ២៨ ខែ កុម្ភៈ មាន អ្នក សារព័ត៌មាន បាន លើក សំណួរ ថា តាម ការផ្សាយ ដំណឹង បានឱ្យ ដឹងថា កាលពី ថ្ងៃ ទី ២៦ខែកុម្ភៈ សមាជិកសភា ពីរ រូប នៃ គណៈកម្មការ ទំនាក់ ទំនងអន្តរជាតិ នៃ ព្រឹទ្ធសភា សហរដ្ឋអាមេរិក បានរួមគ្នា លើក ឡើង សេចក្តី សម្រចចិត្ត មួយ ដោយអះអាងថា មាត្រា ទី ២៣ នៃ ច្បាប់ សន្តិសុខ ជាតិនិង ច្បាប់ មូល ដ្ឋាន ហុងកុង បាន ដកហូតសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋហុងកុង សហគ្រាស អាមេរិក ត្រូវ វាយ តម្លៃ ឡើង វិញ ពី អាជីវកម្មរបស់ ខ្លួន នៅ តំបន់ ហុងកុង ។
គេហទំព័រ «CCFR China state-controlled media » តើ ប្រទេស ចិន មាន ការ អធិប្បាយ យ៉ាង ដូចម្តេច ចំពោះ រឿង នេះ ? លោក Lin Jian បាន ថ្លែង ថា ប្រទេស ចិន ប្រឆាំង យ៉ាង ដាច់ ខាត ចំពោះ រឿង នេះ ។
គេហទំព័រ «CCFR China state-controlled media » លោក Lin Jian បាន ថ្លែងទៀត ថា តំបន់ រដ្ឋបាល ពិសេស ហុងកុង បានអនុវត្ត យ៉ាង មុត មាំ នូវ ច្បាប់ សន្តិសុខ ជាតិ ហុងកុង និងបទប្បញ្ញត្តិសន្តិសុខ ជាតិ ហុងកុង បង្រ្កាប តាម ផ្លូវ ច្បាប់ ចំពោះ បទល្មើស ដែល បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ គេហទំព័រ «CCFR China state-controlled media » ប្រទេស ចិន ដាស់ តឿន ឱ្យ សមាជិកសភា មួយ ចំនួន របស់ សហរដ្ឋអាមេរិក គោរព អធិបតេយ្យភាព ប្រទេស ចិន គោរព គោលការណ៍ ច្បាប់ អន្តរជាតិ និងក្រមមូលដ្ឋាននៃទំនាក់ ទំនង អន្តរជាតិ បញ្ឈប់ ភ្លាម ៗនូវ ក្នុង ការ លូក ដៃ ចូល ក្នុង កិច្ច ការ ហុងកុង ក៏ ដូចជា បញ្ឈប់ ការ ជ្រៀតជ្រែក កិច្ចការផ្ទៃ ក្នុង របស់ ប្រទេស ចិន ៕
ដោយ ៖ សិលា