ភ្នំពេញ ៖ បើទោះជាជម្ងឺកូវីដ១៩ដែលឆ្លងមកខ្ញុំបានធូរស្រាលក៏ដោយតែខ្ញុំនៅតែចង់
ដឹងថាតើកូវីដនេះវាជាប្រភេទពូជអ្វី?។ នេះជាការលើកឡើងពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ លើផេកផ្លូវការ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តថា ៖ ឆ្លងកាត់ការរង់ចាំ៣ថ្ងៃពេលនេះបានដឹងថាពូជរបស់វាហើយគឺ អូមីក្រុង
(Omicron)ជាប្រភេទដែលខ្ញុំធ្លាប់កើតកាលពីឆ្នាំ២០២២ដែលត្រូវបានរក
ឃើញពេលខ្ញុំទៅចូលរួមប្រជុំG20
នៅឥណ្ឌូនេសុីក្នុងនាមប្រធានអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បន្តថា ៖ ព្រឹកមុិញបានធ្វើតេស្តឃើញនៅវិជ្ជមានច្រើនតែតិចជាងមុននិងប៉ាន់ស្មានថាអាច៥ថ្ងៃទៀតទើបអស់ ៕
ដោយ ៖ សិលា
...