លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និង ដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ត្រីមាសបន្ទាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត បើកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ (គិតពីថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥) និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ត្រីមាសបន្ទាប់។

លោកឧត្តមសនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំត្រីមាសទី១ ដែលសម្រេចបានកន្លងមក។ បានផ្សព្វផ្សាយអំពីទិសដៅនានា និងផែនការយុទ្ធសាស្តថ្មីៗ ដល់កងកម្លាំង។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងនូវការកោតសរសើរ ចំពោះលោក លោកស្រី ថ្នាក់ដឹកនាំគ្រប់ផ្នែកពាក់ព័ន្ធ នៃអង្គភាពចំណុះស្នងការដ្ឋានទាំងអស់ដែលបានប្រឹងប្រែបំពេញ តួនាទី ភារកិច្ច អស់ពីកម្លាំងកាយចិត្តរហូតទទួលបានលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់គួរជាទីមោទកៈ។

ដើម្បីធានាបានស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានដាក់ចេញទិសដៅអនុវត្តដល់កងកម្លាំងនគរបាលទាំងអស់ -ត្រូវពង្រឹងការងារផ្តល់សេវាសាធារណៈ ពង្រឹងការយាមល្បាត បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង -ពង្រឹងការគ្រប់គ្រងការស្នាក់នៅរបស់ពលរដ្ឋខ្មែរនិងជនបរទេស -បន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព និងច្បាប់ចរាចរណ៍ផ្លូវគោក ពង្រឹងការគ្រប់គ្រងក្តាប់សភាពការណ៍សន្តិសុខក្នុងភូមិសាស្ត្រខេត្ត និងតាមព្រំដែនកម្ពុជាថៃ -ត្រូវពង្រឹងការគ្រប់គ្រងលិខិតបទដ្ឋានគតិយុទ្ធនានា និង ទ្រព្យសម្បត្តិរដ្ឋឱ្យបានល្អ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print