អន្តរជាតិ ៖ ជម្លោះដល់តឹងសរសៃករវាងលោកដូណាល់ត្រាំ និងមេដឹកនាំអ៊ុយក្រែនលោកហ្សេលែនស្គីក្នុងការិយាល័យលោកដូណាល់ត្រាំក្នុងកិច្ចប្រជុំកិច្ចព្រមព្រៀងរ៉ែកម្រអ៊ុយក្រែន ក្នុងជំនួបក្តៅគគុកជាង ៤០នាទី ដូណាល់ត្រាំបានចាត់ទុកលោកហ្សេលែនស្គីកំពុងតែលេងល្បែងសង្រ្គាមលោកលើកទី៣ និងព្រមានថាអ៊ុយក្រែននឹងខ្ទិចត្រឹមតែ២សប្តាហ៍តែប៉ុណ្ណោះប្រសិនបើគ្មានជំនួយអាម៉េរិកចាប់តាំងពីសង្រ្គាមបានផ្ទុះ
អនុប្រធានាធិបតីអាម៉េរិក៖ ខ្ញុំចង់និយាយភាសាកាទូតធ្វើយ៉ាងណាបញ្ចប់ការបំផ្លិញបំផ្លាញដល់ប្រទេសលោក លោកប្រធានាធិបតីខ្ញុំគិតថានេះគឺការឲ្យតម្លៃយ៉ាងខ្ពស់ដែល លោកមកទីនេះនិងប្តឹងតវ៉ាមកកាន់ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក ហើយលោកតែងតែជំរុញឲ្យទាហានចូលប្រយុទ្ធនៅជួលមុខស្របពេលដែលលោកកំពុងតែមានបញ្ហាកម្លាំងទាហានរបស់ខ្លួន ដូចច្នេះលោកគួរតែអរគុណលោកប្រធានាធិបតីត្រាំ ដែលកំពុងតែព្យាយាមស្វែងរកផ្លូវបញ្ចប់ជម្លោះមួយនេះ?
ហ្សេលែនស្គី ៖ ចុះលោកធ្លាប់ទៅអ៊ុយក្រែនមែន? បានជានិយាយថាយើងកំពុងតែមានបញ្ហាទាហាន?
អនុប្រធានាធិបតីអាម៉េរិក ៖ ខ្ញុំធ្លាប់តែឃើញ និងមើលតែប៉ុណ្ណោះហើយខ្ញុំដឹងថាមានអ្វីកំពុងតែកើតមានឡើងហើយលោកក៏ធ្លាប់យកពលរដ្ឋទាំងនោះធ្វើការឃោសនាឆ្នោតផងដែរ តើលោកបដិសេធរឿងនេះដែលធ្លាប់កើតឡើងរឺទេ? ដែលលោកយកមនុស្សចូលប្រឡូកក្នុងវិស័យយោធារបស់ខ្លួន? តើនេះជាការមិនគោរពរបស់លោករឺ ដែលលោកមកសហរដ្ឋអាម៉េរិកហើយ ហើយព្យាយាមវាយប្រហារមកកាន់រដ្ឋាភិបាលបច្ចុប្បន្នដែលកំពុងតែព្យាយាមជួយប្រទេសលោក?
ហ្សេលែនស្គី ៖ ជាការពិតណាស់មានសំណួរជាច្រើន ដូច្នេះចាប់ផ្តើមពីសំណួរដំបូង ជាការពិតពេលមានសង្រ្គាមនរណាក៏មានបញ្ហាដែរ ទោះបីជាអាម៉េរិកក៏ដោយសារតែលោកមានមហាសមុទ្រដ៏ធំ តែលោកនៅមិនទាន់យល់អារម្មណ៍ប្រទេសមានសង្រ្គាមឡើយ តែពេលខាងមុខលោកនឹងទទួលអារម្មណ៍មួយនេះដូចខ្ញុំជាមិនខាន។
ដូណាល់ត្រាំ៖ កុំមកចេះប្រាប់យើងថាយើងនឹងមានអារម្មណ៍បែបណាបើប្រទេសមានសង្រ្គាម យើងកំពុងតែព្យាយាមដោះស្រាយបញ្ហា ហើយលោកខ្លួនឯងគ្មានតួនាទីក្នុងការកំណត់មកលើអាម៉េរិកឡើយ ហើយកុំមកចេះមកប្រាប់យើងពីអារម្មណ៍អាម៉េរិកបើជួបសង្រ្គាម យើងអាម៉េរិកតែងតែមានអារម្មណ៍ល្អ និងខ្លាំងជានិច្ច ។ លោកគ្មានតួនាទីណាមួយឡើយបច្ចុប្បន្ននេះ លោកបានរុញខ្លួនឯងឲ្យធ្លាក់ក្នុងស្ថានការណ៍កាន់តែយ៉ាប់ ។ លោកគ្មានសន្លឹកបៀរក្នុងដៃទេឥឡូវនេះ ពេលនៅជាមួយយើងលោកមានសន្លឹកបៀរក្នុងដៃ ហើយពេលនេះលោកកំពុងតែលេងល្បែងជីវិតមនុស្សរាប់លាននាក់ ហើយអ្វីដែលសំខាន់នោះលោកកំពុងតែលេងល្បែងសង្រ្គាមលោកលើកទី៣ ហើយសកម្មភាពលោកបច្ចុប្បន្ននេះកំពុងតែបង្ហាញការមិនគោរពមកកាន់សហរដ្ឋអាម៉េរិកជាខ្លាំង ។
ដូណាល់ត្រាំ៖ ប្រទេសលោកកំពុងតែជួបបញ្ហាធំ លោកមិនបាច់ឆ្លើយច្រើនទេលោកបាននិយាយច្រើនហើយ ប្រទេសលោកំពុងតែមានបញ្ហាធំ ហើយលោកនឹងមិនអាចឈ្នះសង្រ្គាមនេះឡើយលោកមកទីនេះដើម្បីស្វែងរកដំណោះស្រាយពីយើងមិនអញ្ចឹង?
ហ្សេលែនស្គី ៖ លោកប្រធានាធិបតីពេលនេះអ៊ុយក្រែននៅតែខ្លាំងដូចមុនអញ្ចឹងចាប់តាំងពីសង្រ្គាមបានផ្ទុះ យើងដើរតែឯង ខ្ញុំធ្លាប់បានជម្រាបប្រាប់លោកអញ្ចឹងខ្ញុំអរគុណដល់អាម៉េរិក។
ដូណាល់ត្រាំ ៖ តាំងពីសង្រ្គាមផ្ទុះលោកមិនមែននៅតែម្នាក់ឯងទេ អាម៉េរិកបានផ្តល់ជំនួយដល់លោកក្នុងទំហំទឹកប្រាក់ប្រមាណ ៣៥០ពាន់លានដុល្លារតាមរយៈប្រធានាធិបតីលីលាអាណត្តិមុន ទាហានលោកខ្លាំងដូចច្នេះយើងផ្តល់សព្វាវុធដល់រូបគេ ប្រសិនបើលោកមិនមានជំនួយសព្វាវុធពីយើងម្លេះប្រទេសលោកខ្ទិចខ្ទីត្រឹម ២សប្តាហ៍តែប៉ុណ្ណោះ៕
ប្រភព ៖ រូបភាពដោយ The Telegraph និងអត្ថបទប្រែសម្រូលដោយ៖ (ស៊ីស៊ីថាមស៍)