ទស្សនាវដ្ដី Qiushi ប្រទេសចិនបានចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ទស្សនាវដ្តី “Qiushi” បោះពុម្ពផ្សាយនៅថ្ងៃទី ១ ខែមីនាចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋនិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ក្រោមចំណងជើងថា “ការងារសេដ្ឋកិច្ចត្រូវតែសម្របសម្រួលទំនាក់ទំនងសំខាន់ៗមួយចំនួន” ។

គេហទំព័រ «CCFR China state-controlled media » អត្ថបទនេះចែងថា ការងារសេដ្ឋកិច្ចត្រូវតែសម្របសម្រួលទំនាក់ទំនងសំខាន់ៗមួយចំនួន។
ទីមួយ យើងត្រូវសម្របសម្រួលទំនាក់ទំនងរវាងទីផ្សារប្រកបដោយប្រសិទ្ធភាព និងរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើតសណ្តាប់ធ្នាប់សេដ្ឋកិច្ចដែលមានទាំង “សេរី” និង “អាចគ្រប់គ្រងបាន”។
ទីពីរ ចាំបាច់ត្រូវសម្របសម្រួលទំនាក់ទំនងរវាងការផ្គត់ផ្គង់សរុប និងតម្រូវការសរុប និងធ្វើឱ្យការបែងចែកសេដ្ឋកិច្ចជាតិមានភាពរលូន។ ទីបី យើងត្រូវសម្របសម្រួលទំនាក់ទំនងរវាងការពូនជ្រំចលករថ្មីឱ្យបានល្អ និងការធ្វើបច្ចុប្បន្នភាពសន្ទុះចាស់ និងអភិវឌ្ឍផលិតភាពគុណភាពថ្មីស្របតាមលក្ខខណ្ឌក្នុងស្រុក។ ទីបួន ត្រូវសម្របសម្រួលទំនាក់ទំនងរវាងការកែលម្អបរិមាណបន្ថែមនិងធ្វើឱ្យប្រសើរឡើងនូវបរិមាណដែលមានស្រាប់ហើយបង្កើនប្រសិទ្ធភាពនៃការបែងចែកធនធានដោយគ្រប់ជ្រុងជ្រោយ ទីប្រាំ យើងត្រូវសម្របសម្រួលទំនាក់ទំនងរវាងការកែលម្អគុណភាព និងការបង្កើនបរិមាណសរុប ដើម្បីពង្រឹងមូលដ្ឋានគ្រឹះសម្ភារៈនៃការធ្វើទំនើបកម្មតាមបែបផែនចិន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print