ភ្នំពេញ ៖ ឋានិព្វានអាចបញ្ចប់នូវវដ្តនៃការកើតចាស់ឈឺស្លាប់។ ព្រះពុទ្ធជឿទៅលើការប្រតិបត្តិអហឹង្សា ប៉ុន្តែទ្រង់មិនគោរព បូជាលើអាទិទេពនៅក្នុងសាសនាហិណ្ឌូឡើយ។ បន្ទាប់ពីព្រះពុទ្ធសុគត់ទៅ អ្នកដើរតាមទ្រង់ប្រមូលផ្តុំពាក្យអប់រំ របស់ទ្រង់ដើម្បីបង្រៀនទៅកាន់អ្នកដ៏ទៃ។ ការប្រមូលផ្តុំចងក្រងពាក្យអប់រំទាំងនេះត្រូវបានគេហៅថាធម្ម ដែល មានន័យថាធម្មជាតិពិតនៃជីវិត។ ធម្មជាជាទូទៅត្រូវបានគេបង្ហាញដូចជាកង់រទះមួយ។
សង្ខេប៖ ពិពណ៌នាអំពីមូលដ្ឋានគ្រឹះនៃការអប់រំរបស់ពុទ្ធសាសនា។
2. ចក្រភពមោឡា
សំណួរគន្លឹះ៖ អ្វីទៅជាស្នាដៃសំខាន់ៗរបស់ស្តេចអាសោកនៅអំឡុងពេលនៃការគ្រប់គ្រងរបស់ទ្រង់នៅក្នុង ចក្រភពមោក្សា?
ហេតុផលមួយដែលនាំឱ្យពុទ្ធសាសនាមានឥទ្ធិពលខ្លាំងគឺដោយសារស្ដេចដ៏ល្បីល្បាញមួយអង្គរបស់ឥណ្ឌា ដឹកនាំប្រទេសតាមរយៈការអប់រំរបស់ពុទ្ធសាសនា។ ដូចដែលអ្នកបានអាន ទ្រង់គឺជាស្តេចទី 3 នៃសន្តិវង្សមោធ្យា ដែលបានបង្រួបបង្រួមប្រទេសឥណ្ឌា។
បង្រួបបង្រួមឥណ្ឌា៖ អស់រយៈពេលជាច្រើនឆ្នាំ ព្រះរាជាណាចក្រអារ្យនផ្សេងៗបានវាយប្រយុទ្ធគ្នាទៅវិញ ទៅមក។ នៅរវាងឆ្នាំ 550 មុនគ.ស មគថៈព្រះរាជាណាចក្រមួយស្ថិតនៅភាគឦសាន ចាប់ផ្តើមពង្រីកអំណាច របស់ខ្លួន។ នៅឆ្នាំប្រហែល 321 មុនគ.ស ចន្ទ្រាកុម្ភៈមោក្សាបានឡើងធ្វើជាស្តេចនៅមគថៈ។ ទ្រង់បានឈ្លានពាន ដណ្តើមកាន់កាប់ដែនដីជាច្រើន។ ចន្ទ្រាកុម្ភៈមានធ្វើដំណើរទៅកាន់ភាគពាយព្យ ដណ្តើមកាន់កាប់ដែនដីទាំង អស់ដែលស្ថិតនៅចន្លោះចាប់ពីមគថៈទៅដល់ជ្រលងទន្លេឥណ្ឌូស។ ចក្រភពមោង្សារបស់ទ្រង់យ៉ាងឆាប់រហ័ស បានគ្របដណ្តប់មួយភាគធំលើដែនដីឧបទ្វីបឥណ្ឌា។ ចន្ទ្រាកុម្ភៈគ្រប់គ្រងចក្រភពរបស់ទ្រង់តាមរយៈការប្រើប្រាស់ ចារកិច្ចដើម្បីសិក្សាពីអ្វីដែលប្រជាជនបានធ្វើ និងប្រើប្រាស់កងទ័ពដើម្បីរក្សាសណ្តាប់ធ្នាប់។ កងទ័ពដ៏ច្រើនរបស់ ទ្រង់ រួមមានកងទ័ពថ្មើរជើង 60 ម៉ឺននាក់, កងទ័ពសេះ 3 ម៉ឺននាក់, និងដំរី ១ ពាន់ក្បាល់។ មានមន្ត្រីរាជការជាច្រើន ធ្វើការនៅក្នុងជួររដ្ឋាភិបាល។ ដើម្បីចំណាយទៅលើមន្ត្រីរាជការទាំងអស់នេះ ចន្ទ្រាកុម្ភៈបានហូតពន្ធលើដីធ្លី និង ទន្និផលកសិកម្មយ៉ាងធ្ងន់ធ្ងរ។ តាមរយៈរឿងព្រេង បាននិយាយថា នៅចុងបញ្ចប់នៃជីវិតរបស់ទ្រង់ ទ្រង់បានក្លាយ ជាព្រះសង្ឃអហឹង្សានៃសាសនាជេន។
ព្រះបាទអសោក, ស្តេចពុទ្ធសាសនិកៈ៖ ស្តេចដែលល្បីល្បាញបំផុតនៅក្នុងសន្តតិវង្សមោរាគី ចៅប្រុសរបស់ ចន្ទ្រាកុម្ភះព្រះនាមអសោកដែលបានឡើងគ្រង់រាជ្យនៅក្នុងឆ្នាំ 272 មុនគ.ស។ នៅដើមដំបូងនៃរាជ្យរបស់ទ្រង់ ទ្រង់បានធ្វើសង្គ្រាមដ៏បង្ហូរឈាមមួយ និងធ្វើការឈ្លានពានដណ្តើមកាន់កាប់ព្រះរាជាណាចក្រជិតខាងមួយ។ បន្ទាប់ មក ព្រះបាទអសោកក៏សម្រេចចិត្តធ្វើការដឹកនាំប្រទេសតាមរយៈពាក្យទូន្មានរបស់ពុទ្ធសាសានា។ ទ្រង់បានលះបង់ការ ធ្វើសង្គ្រាម។ ទ្រង់បានព្យាយាមនៅក្នុងគ្រប់គ្រងដោយសន្តិភាពតាមរយៈការប្រើប្រាស់ច្បាប់។ ព្រះបាទអសោក បានធ្លាក់គោលនយោបាយរបស់ទ្រង់នៅលើផ្ទាំងថ្ម និងសរសរស្តម្ភនានា។ ផ្ទាំងថ្មដែលនៅសះសល់តាំងពីរាជ្យរបស់ទ្រង់ បានណែនាំឱ្យមនុស្សទៀងទ្រង់ និងករុណា។ មានផ្ទាំងថ្មមួយចំនួនជម្រុញឱ្យមនុស្សមិនត្រូវសម្រាប់ ជីវិតសត្វឡើយ។
ជាលទ្ធផល តាមរយៈបរិបាលកិច្ចរបស់ព្រះបាទអសោក ពុទ្ធសាសនាបានទាក់ទាញមនុស្សឱ្យចូលរួមធ្វើជា សាមណៈសង្ឃ។ ព្រះបាទអសោក និងមេដឹកនាំដែលជាពុទ្ធសាសនិកមួយចំនួនទៀតដែលសោយរាជ្យបន្តពីទ្រង់ បានបញ្ជូនបេសកទូតដើម្បីផ្សព្វផ្សាយពីពុទ្ធសាសនា។ នៅក្នុងពេលជាមួយគ្នានោះ ទ្រង់បានអនុញ្ញាតឱ្យប្រជាជន ដែលមានជំនឿលើសាសនាផ្សេងទៀតអាចគោរពបូជាសាសនារបស់ពួកគេបានដោយសេរី។ មន្ត្រីរបស់ព្រះបាទ អសោកដាំដើមឈើ, ជីកអណ្តូង, បង្កើតមន្ទីរពេទ្យ, និងស្ថាបនាសាលាសំណាក់នៅតាមផ្លូវ។ ការអភិវឌ្ឍនេះបាន អនុញ្ញាត្តិឱ្យប្រជាជនអាចធ្វើដំណើរបានងាយស្រួលជាងមុន។ ស្ថានភាពនៅក្នុងការធ្វើដំណើរកាន់តែប្រសើរបាន ជួយសម្រួលដល់ពួកពាណិជ្ជករ និងមន្ត្រីរាជការ។ សកម្មភាពមួយចំនួនបានបង្ហាញពីការយកចិត្តទុកដាក់របស់ ព្រះបាទអសោកចំពោះសុខុមាលភាពរបស់ប្រជានុរាស្ត្រទ្រង់។ ដោយសារតែការអនុវត្តគោលនយោបាយរបស់ទ្រង់ ពួកអភិជនបរាជ័យនៅក្នុងការគ្រប់គ្រងចក្រភពរួមគ្នា បន្ទាប់ពីការសោយទិវង្គត់របស់ព្រះបាទអសោកនៅក្នុងឆ្នាំ 230 មុនគ.ស។
ការផ្លាស់ប្តូរទៅសាសនាហិណ្ឌូ៖ ដោយសារប្រជាប្រិយភាពរបស់ពុទ្ធសាសនា បណ្តាលឱ្យមនុស្សតិចតួច ប៉ុណ្ណោះដែលគោរពបូជាអាទិទេពក្នុងសាសនាហិណ្ឌូ។ សាសនាហិណ្ឌូដំបូងមានពិធីបូជាយញ្ញដ៏ស្មុកស្មាញ ដែល មានតែពួកបព្វជិកតែប៉ុណ្ណោះដែលអាចប្រតិបត្តិបាន។ ពួកគេអនុវត្តក្បួនពិធីនៅក្នុងគម្ពីរភាសាសំស្ក្រឹត ដែលមាន មនុស្សតិចតួចប៉ុណ្ណោះដែលចេះភាសានេះ។ ហេតុផលនេះហើយ ដែលនាំឱ្យប្រជាជនមានអារម្មណ៍ហាក់ដូចជា នៅឆ្ងាយពីអាទិទេព។ មានមនុស្សជាច្រើនបានប្រែត្រឡប់ទៅជឿលើពុទ្ធសាសនាវិញ។ មេដឹកនាំដែលស្ថិតនៅ ក្រោមឥទ្ធិពលរបស់ពុទ្ធសាសនាបានលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរនេះ។
បន្ទាប់មកពួកហិណ្ឌូបានចាប់ផ្តើមគិតអំពីការផ្លាស់ប្តូររបស់ខ្លួន។ កវីចាប់ផ្តើមសរសេរកំណាព្យសម្រាប់បព្វជិត សូត្រថ្វាយអទិទេពវិស្ណុ និងសិវៈ។ កំណាព្យទាំងនេះត្រូវបានសរសេរឡើងជាភាសាដែលមនុស្សទូទៅនិយាយជា ជាងសរសេរជាភាសាសំស្ក្រឹត។ កំណាព្យចាប់ផ្តើមមានប្រជាប្រិយភាពនៅពាលពេញប្រទេសឥណ្ឌា។ ជាលទ្ធផល ប្រជាជនឥណ្ឌាចាប់ផ្តើមចាប់អារម្មណ៍សារជាថ្មីទៅលើអាទិទេពក្នុងសាសនាហិណ្ឌូរបស់ពួកគេ។ ការចាប់អារម្មណ៍ សារជាថ្មីទៅលើសាសនាហិណ្ឌូនេះកើតឡើងតំណាលគ្នាជាមួយនឹងការធ្លាក់ចុះនៃពុទ្ធសាសនា។ ជាយថាហេតុ ពុទ្ធសាសនាបានបាត់បង់អ្នកគាំទ្រស្ទើតែទាំងស្រុងនៅក្នុងប្រទេសឥណ្ឌា។ ប៉ុន្តែ នៅពេលនោះ ពុទ្ធសាសនាបាន រីកសាយភាយទៅកាន់ប្រទេសជាច្រើននៅអាស៊ី។
ស្វែងរកគំនិតសំខាន់៖ កំណត់អំពីស្នាដៃសំខាន់របស់ព្រះបាទអសោក។
3. យុគមាសនៃកុម្ភៈ
សំណួរគន្លឹះ៖ ហេតុអ្វីបានជាសម័យនៃការគ្រប់គ្រងរបស់កុម្ភៈគឺជាយុគមាសនៅឥណ្ឌា? ៕ (នៅមានត)
ចងក្រងរៀបរៀងដោយ ៖ គួង គានី