​ ករណីឃាតកម្មទៅលើនារីវ័យ ១៨ឆ្នាំម្នាក់ បម្រើការងារផ្នែកអនឡាញ ត្រូវបុរសជា​សង្សារជនជាតិចិន​ សម្លាប់រួចយកទៅកប់ទាំងអាក្រាតកាយ នៅតាមផ្លូវ ៦០ម៉ែត្រ​ បានចូលខ្លួនទៅ​សារភាព​ហើយ!

ចែករំលែក៖

ភ្នំពេញ​៖​ នៅព្រលប់ថ្ងៃសៅរ៍​ទី​០១​ ខែមីនា​ ឆ្នាំ​២០២៥នេះ​  មានករណីឃាតកម្មទៅលើនារីវ័យ ១៨ឆ្នាំម្នាក់ បម្រើការងារផ្នែកអនឡាញ ឈ្មោះ ហេង សៀវលី  ត្រូវជនជាតិចិន សម្លាប់ដោយចងដៃ រួចនាំយកទៅកប់ ទាំងអាក្រាតកាយ នៅតាមផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅម៉ោង ២ រសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។

​ បន្ទាប់ពី​បុរស​ជនជាតិ​ចិន​បានសម្លាប់​នារី​រងគ្រោះ​រួចក៏បានចូលខ្លួន​ទៅសារភាព​ នៅនគរបាលព្រហ្មទណ្ឌ​ ដេីម្បី​ទទួល​ទោសថា​ ខ្លួនពិតជាបានសម្លាប់​នារី​រងគ្រោះ​ប្រាកដមែន។ 

ដោយឡែក​ជុំវិញករណីនេះដែរ​មិនទាន់ដឹងពីមូលហេតុនៃការ​សម្លាប់​នារី​រងគ្រោះ​នោះទេ។​ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បានកម្លាំងនគរបាលជំនាញ​ព្រហ្មទណ្ឌ​ ឃាត់ខ្លួន​បណ្ដោះអាសន្ន​។ 

ជាមួយគ្នានេះ​ ប្រជាពលរដ្ឋ​អ្នកលេង​បណ្ដាញសង្គម​នានា​ បានបង្ហោះនិង​ខំមិនតៗគ្នាថា​ សូមនារីវ័យក្មេង គ្រប់ៗរូប  ត្រូវមានការប្រុងប្រយ័ត្នអំពីសុវត្ថិភាព ក្នុងការជួបជុំ ឬសេពគប់ ជាមួយជនជាតិចិនផង..៕ដោយ​៖ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print