អន្តរជាតិ ៖ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពីមុនកន្លងមក សហរដ្ឋអាមេរិកបានទាក់ទងជាមួយរុស្ស៊ីដោយ ឯកតោ ភាគី ក្នុងបំណងឈាន ដល់ ការ បញ្ចប់ការ ប៉ះទង្គិច រុស្ស៊ី-អ៊ុយក្រែនក្នុង ពេល ឆាប់ៗ ប្រការនេះបានធ្វើឱ្យប្រទេសអ៊ុយក្រែននិងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតមិនពេញចិត្ត ។ ភាគី អង់គ្លេស បាន ប្រកាស ថា នឹង ពិភាក្សា អំពី បញ្ហា អ៊ុយក្រែន នៅ ថ្ងៃ ទី ២ ខែ មីនា តាមម៉ោង ក្នុង តំបន់។ មេដឹកនាំនៃ សហភាព អឺរ៉ុប និង ប្រទេស ជាច្រើនផ្សេង ទៀត នឹង ចូលរួម ក្នុង កិច្ចប្រជុំ នេះ ក្នុងនោះ បូករួមទាំង លោក Zelenskyy ប្រធានាធិបតី អ៊ុយក្រែនក៏ នឹង ចូលរួម ក្នុង កិច្ចប្រជុំ នេះ ដែរ។
គេហទំព័រ «CCFR China state-controlled media » យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស លោក Starmer នាយករដ្ឋមន្ត្រីអង់គ្លេសគាំទ្រយ៉ាងមុតមាំចំពោះអ៊ុយក្រែន និងកំពុងខិតខំប្រឹងប្រែងស្វែងរកមធ្យោបាយដើម្បីធ្វើ ឱ្យ អ៊ុយក្រែនសម្រេចបាននូវសន្តិភាពយូរអង្វែង ដោយឈរលើ មូលដ្ឋាន ធានាអធិបតេយ្យភាព និងសន្តិសុខជាតិ ។
គេហទំព័រ «CCFR China state-controlled media » លោក Emmanuel Macron ប្រធានាធិបតីបារាំងបានថ្លែងកាលពីថ្ងៃទី ២៨ ខែកុម្ភៈថា ប្រទេសអង់គ្លេស និងបារាំងបានកំណត់ ផែនការ ផ្តល់ការធានាស ន្តិសុខយូរអង្វែង ដល់អ៊ុយក្រែន។
នៅថ្ងៃដដែល លោក Fico នាយករដ្ឋមន្ត្រីស្លូវ៉ាគីបានថ្លែងតាមរយៈវេទិកាទំនាក់ទំនងសង្គម ដោយបញ្ជាក់ជាថ្មីម្តងទៀតថា បដិសេធការផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដល់អ៊ុយក្រែន៕
ដោយ ៖ សិលា