មន្ទីរពេទ្យ ហ្លួងម៉ែ ជ្រេីសរេីសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៥១នាក់

ចែករំលែក៖

ភ្នំពេញ ៖ មន្ទីរពេទ្យ ហ្លួង ម៉ែ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រេីសរេីសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៥១នាក់។

តាមមុខជំនាញ/ឯកទេស ដូចខាងក្រោម៖
១. វេជ្ជ.ឯកទេសសណ្ដំ និងប្រពោធនកម្ម …..១១នាក់
២. វេជ្ជ.ឯកទេសក្រពះ ពោះវៀន និងថ្លើម ….៤នាក់
៣. វេជ្ជ.ឯកទេសរោគស្ដ្រី ………………២នាក់
៤. គិលានុបដ្ឋាកជំនាញសណ្ដំ និងប្រពោធនកម្ម..១៨នាក់
៥. វេជ្ជ.ឯកទេស វះកាត់ប្រព័ន្ធរំលាយអាហារ ….២នាក់
៦. វេជ្ជ.ឯកទេសវេជ្ជសាស្ដ្រទូទៅ ………….៣នាក់
៧. គិលានុបដ្ឋាក ……………………១១នាក់។

បេក្ខជន បេក្ខនារី ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖ – មានសញ្ញាបត្រ ឬវិញ្ញាបនបត្របញ្ជាក់ការសិក្សា – សុខភាពល្អ និងកាយសម្បទាម៉ាំមួន – ឧស្សាហ៍ព្យាយាម អំណត់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់ – អាទិភាពសម្រាប់អ្នកមានបទពិសោធន៍ការងារ។
បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមមកដាក់ប្រវត្តិរូប(មានបិតរូបថត) និងពាក្យសុំចូលបម្រើការងារ (CV&COVER letter) ដោយភ្ជាប់មកជាមួយនូវ ឯកសារថតចម្លងរួមមាន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់ សំបុត្រកំណើត សញ្ញាបត្រ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្សេងៗមកដាក់នៅការិយាល័យរដ្ឋបាល រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅរហូតដល់ ថ្ងៃទី២១ ខេមីនា ឆ្នាំ២០២៥៕

...

ប្រភព ៖ (មន្ទីរពេទ្យ ហ្លួង ម៉ែ )

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print